New York Times ៖ អឺរ៉ុបព្រួយបារម្ភពីអនាគតរបស់ណាតូ បើលោកTrump ជាប់ឆ្នោតជាថ្មី

2024/02/05 04:57:12 pm        142

សារព័ត៌មាន New York Times បានរាយការណ៍ថា មន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់មានការព្រួយបារម្ភអំពីផលវិបាកអវិជ្ជមានចំពោះអង្គការណាតូ បើលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ម្តងទៀត ឬរុស្ស៊ី ឈ្នះសង្រ្គាមនៅអ៊ុយក្រែន។

សារព័ត៌មាន New York Times រាយការណ៍ដោយដកស្រង់ប្រភពដែលដឹងបញ្ហានេះថា សម្ព័ន្ធមិត្តអឺរ៉ុបត្រូវបានគេរាយការណ៍ថាមានក្ដីបារម្ភអំពីកម្លាំងរបស់ណាតូ ប្រសិនបើលោក Donald Trump ជាប់ឆ្នោតជាថ្មី ហើយធ្វើតាមការគំរាមកំហែងកាលពីកន្លងទៅ របស់លោក ដែលថាលោកចង់ដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពនេះ។

ការបោះពុម្ពផ្សាយបានសរសេរថា ក្រុមមន្ត្រីអាល្លឺម៉ង់ និងក្រុមប្រទេសជាសមាជិកណាតូ ជាច្រើន កំពុងពិភាក្សាក្រៅផ្លូវការថាតើរចនាសម្ព័ន្ធសម្ព័ន្ធភាពជិត ៧៥ឆ្នាំ មកនេះ នឹងអាចរស់បានដោយគ្មានសហរដ្ឋអាមេរិក ជាឆ្អឹងខ្នងរបស់ខ្លួន បានឬ អត់ ។

ប្រភពពីសារព័ត៌មាន New York Times ដដែល នៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា គេមិនអាចទៅរួចទេក្នុងការត្រលប់ទៅរកទំនាក់ទំនងពីមុនជាមួយរុស្ស៊ីរបស់លោកPutin ដោយថាពួកគេមិនរំពឹងថានឹងមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសង្រ្គាមនៅអ៊ុយក្រែននៅឆ្នាំនេះទេ ប៉ុន្តែពួកគេបារម្ភពីផលវិបាកទាំងឡាយ នៃការឈ្នះសង្រ្គាមរបស់លោក Putin។

ក្តីបារម្ភភ្លាមៗរបស់ពួកគេគឺការកើនឡើងនូវភាពទុទិដ្ឋិនិយមអំពីសហរដ្ឋអាមេរិកដែលបន្តផ្តល់មូលនិធិដល់ការតស៊ូរបស់អ៊ុយក្រែន។

ក្រុមមន្ត្រីអាល្លឺម៉ង់ ដែលពុំបានបញ្ជាក់ឈ្មោះរបស់ខ្លួន បាននិយាយថា បើជំនួយអាមេរិកអស់ជំនួយ ហើយរុស្ស៊ី ឈ្នះសង្រ្គាម គោលដៅបន្ទាប់ នឹងរឹតតែខិតទៅជិតទីក្រុងប៊ែរឡាំង។

ចំណែក លោក Jens Stoltenberg អគ្គលេខាធិការអង្គារណាតូ បានសង្កត់ធ្ងន់ថា លោកពុំមានក្ដីបារម្ភថា អាមេរិកនឹងចាកចេញពីសម្ព័ន្ធយោធានេះទេ ទោះអតីតប្រធានាធិបតីអាមេរិក លោក Trump ឈ្នះការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២៤នេះក៏ដោយ៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        12
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        62
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm