ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

2024/02/05 07:00:28 pm        163

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ចំនួន១៣០នាក់ បាន​បន្ត​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលដោយឥតគិតថ្លៃ នៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ឯកឧត្តមបណ្ឌិត កែរ រដ្ឋា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាន​ឱ្យដឹងថា ការចុះជួយពិនិត្យព្យាបាលជំងឺជូនពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែកុម្ភៈ នេះ មានដូចជា វះកាត់តូច ចែកឱសថ និងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ពីដូសទី១ ដល់ដូសទី៦ បាន​ចំនួន ៨២៩នាក់ ។ ថ្នាំពេទ្យ ដែលត្រូវបានចែក ជូនពលរដ្ឋ គឺជាអំណោយ​ដ៏ថ្លៃថ្លា​របស់​ឯកឧត្តម ហ៊ុន ម៉ានី ។

ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា ក្នុងរយៈពេល១២ឆ្នាំមកនេះ ក្រុមការងារ​គ្រូ​ពេទ្យស្ម័គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យ ចំនួនជាង១២ពាន់នាក់ ដឹកនាំ​សម្រប​សម្រួល​ដោយ​ឯកឧត្តម លេង ផាលី ប្រធាន ប្រតិបត្តិ បានបំពេញ​បេសកកម្ម​ទទួល​បាន​លទ្ធផល​ប្រកប​ដោយ​ប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណ នា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់​សាំង​បង្ការ​កូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គ សង្គ្រោះបឋម យក​សំណាក​រក​វីរុស​កូវីដ-១៩ និងពិនិត្យព្យាបាលជំងឺ និងផ្តល់សេវាជូនប្រជាពលរដ្ឋដោយឥត គិតថ្លៃ និង​មិន​គិត​និន្នាការ​នយោបាយ ជាតិសាសន៍ឡើយ ក្នុង២៥រាជធានី-ខេត្ត បានចំនួន១៨២៥លើក ក្នុង នោះ​ពិនិត្យ​ព្យាបាលជំងឺ និងផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួនជាង ១៣លាននាក់។

ឯកឧត្ដមវេជ្ជបណ្ឌិត ហុក គ្រី អនុប្រធាន​ប្រតិបត្តិ​ទទួល​បន្ទុ​ក​ប្រធា​នប្រតិបត្តិ​ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្ដម ហ៊ុន ម៉ានី ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ​បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ នៅក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ សរុបចំនួន២៨១លើក ដោយឡែកនៅ​ស្រុក​ឱរ៉ាល់ បានចំនួន១៨១លើក សរុបបាន ផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង​១​លាន​២៦​ម៉ឺននាក់​។

លោកស្រី សេង ចំរុង អភិបាលរងស្រុកឱរ៉ាល់ និងប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ពិត​ជា​សប្បាយ​រីករាយខ្លាំងណាស់ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះមក​ព្យាបាល​ជំងឺ​ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះជាញឹកញាប់ ។

សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ កំពុង​ស្ម័គ្រ​ចិត្ត​ចុះ បេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូ ទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកា គិតតាំង​ពី​ចាប់​ផ្តើម​ដំបូង​ពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ២០២១ មក ដល់បច្ចុប្បន្ន បានចាក់​វ៉ាក់សាំ​ង​ជូន​ប្រជាពលរដ្ឋ​តាម​មូល​ដ្ឋាន​នានាក្នុ​ង​២៥រាជធានី-ខេត្ត បានចំនួនជាង១១ លានដូស ។

នាឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត កែរ រដ្ឋា លោកជំទាវ ហង់ លីណា និងលោកវេជ្ជបណ្ឌិត សាយ បានឧបត្ថម្ភថវិកាចំនួន៦០ម៉ឺនរៀល ជូនស្ត្រីកើតជំងឺមហារីកសុដន់ សម្រាប់​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ព្យាបាលជំងឺនៅ មន្ទីរពេទ្យថ្នាក់ជាតិ ផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        55
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm