រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវឱ្យគ្រឹះស្ថានអប់រំឯកជនបង្កើនការបង្រៀនភាសាខ្មែរ

2024/02/05 07:48:15 pm        451

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា បានអំពាវនាវទៅដល់គ្រឹះស្ថានអប់រំឯកជននានា បង្កើនការបង្រៀនការសសេរ ការ​អាន​ភាសា​ខ្មែរដ​ល់សិស្សានុសិស្ស ដើម្បីលើកជួយលើកកម្ពស់ អក្សរសាស្ត្រជាតិ ។

ក្នុងពិធីសម្ពោធសាលារៀនអារីហ្សូនសាខាឫស្សីកែវថ្មី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម​បណ្ឌិត​សភាចារ្យ មានប្រសាសន៍ថា ក្រសួងអប់រំកំពុងពង្រឹងនូវគុណភាព នៃការអប់រំនៅកម្ពុជា ក៏​ដូច​ជា​សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និង​សិស្សា​នុសិស្ស​ ក៏ដូចជាការពិនិត្យកែសម្រួលកម្មវិធីសិក្សា សកម្មភាពក្រៅម៉ោងសិក្សា ដើម្បី​ពង្រឹង​ទាំង​ចំណេះ​ដឹង វិន័យ វិជ្ជាសម្បទា ចរិយាសម្បទា ក៏ដូចជាបំណិនសម្បទាផងដែរ ។

ឯកឧត្តម បានបន្ថែមថា ក្រសួងអប់រំ ក៏សូមលើកទឹកចិត្តសហការ ក្នុងការអនុវត្តនូវការអប់រំ តាម​បែប​ព្រះពុទ្ធសាសនានៅក្នុងសាលារៀន ដើម្បីលើកកម្ពស់ចរិយាសម្បទា និងយល់ដឹងពីវប្បធម៌ ក៏​ដូច​ជា​ពី​សាសនា បន្តលើកកម្ពស់នូវសុខភាពសិស្ស និងជំរុញដល់មាតាបិតា អាណា​ព្យាបាល​សិស្ស ​ក្នុងការធ្វើជាដៃគូ ដើម្បីការអប់រំ ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសាលារៀនអារីហ្សូន ដែល​បាន​ចូល​រួម​ចំណែក​បណ្ដុះបណ្ដាលធនធានមនុស្ស ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២ រាប់ពាន់ម៉ឺន​នាក់​រួច​មក​ហើយ និងសូមលើកទឹកចិត្តពង្រីកសាខាបន្ថែមទៀត និងឈាន​ដល់​បង្កើត​នូវ​ថ្នាក់​ឧត្តម​សិក្សា​ផង​ដែរ។

ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិស្ថាប័នអប់រំ អេជី លើក​ឡើង​ថា បន្ទាប់ពីបានឆ្លងកាត់បទពិសោធជិតសាមសិបឆ្នាំ លើវិស័យអប់រំឯកជន ស្ថាប័ន​អប់រំ​អេជី ពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍមូលធនមនុស្ស ស្រប​ទៅ​តាម​គោល​នយោបាយ​អប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជា​សេនា​ធិការ ដោយឈរលើល្អបីយ៉ាងពោល គឺគ្រប់គ្រងល្អ បង្រៀនល្អ និងរៀនល្អ ។

លោកឧកញ៉ាវេជ្ជបណ្ឌិត បានបន្ថែមថា សាលារៀនអារីហ្សូន ផ្ដោតការសិក្សាលើកម្មវិធីជាតិ ប្រទេស​សឹង្ហបុរី និងចិន ហើយ​បេសកកម្ម​ជា​បន្ត​សាលា​រៀន​ធានា​ឱ្យ​បាន​ការ​ផ្ដល់​នូវ​សេវា​អប់រំ​ប្រក​ដោយ​គុណភាពខ្ពស់ ដល់សិស្សានុសិស្សចាប់ពីអាយុ៣ឆ្នាំឡើងទៅ, មានឆន្ទៈខ្ពស់​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព និងទំនើបកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងរៀននាសតវត្សទី២១, សិស្ស​ត្រូវ​បាន​បណ្ដុះ​នូវ​វិជ្ចាសម្បទា បំណិនសម្បទា និងចរិតយាសម្បទាជាចម្បង, ធានាឱ្យ​មាន​វឌ្ឍនភាព​ទាំង​សេវា​អប់រំ និងធនធានហិរញ្ញវត្ថុ និងបុគ្គលិកនិយោជិតគ្រប់រូប និងទទួល​បាន​នូវ​កាលា​នុវត្ត​ភាព​ទាំង​ការ​អភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ និងធនធានហិរញ្ញវត្ថុ៕ អត្ថបទ៖ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        82
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        150
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm