ប្រធានាធិបតីអ៊ុយក្រែន ពិនិត្យសមរភូមិក្នុងពេលមានការរំពឹងទុកថា ឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់អាចត្រូវបណ្តេញចេញ

2024/02/05 08:36:03 pm        164

ការិយាល័យប្រធានាធិបតី បាននិយាយកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទៅពិនិត្យកងទ័ពនៅសមរភូមិភាគអាគ្នេយ៍ និងបំពាក់មេដាយ ក្នុងពេលមានការរំពឹងទុកយ៉ាងខ្លាំងថា មេបញ្ចាការកងទ័ពម្នាក់ដ៏មានប្រជាប្រិយរបស់លោក អាចនឹងត្រូវបានបណ្តេញចេញពីតំណែងក្នុងពេលឆាប់ៗនេះ។

លោក Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីបានចុះពិតនិត្យតំបន់ Zaporizhzhia ថា វាជាកិត្តិយសណាស់ដែលបាននៅទីនេះនៅថ្ងៃនេះ ហើយការមកទីនេះគឺដើម្បី គាំទ្រដល់អ្នកចម្បាំង និងផ្តល់រង្វាន់ដល់ពួកគេ។

ដំណើរចុះពិនិត្យរបស់ប្រធានាធិបតី ទៅកាន់បន្ទាត់សមរភូមិ បានធ្វើឡើង នៅពេលដែលមានភាពមិនប្រាកដប្រជា អំពីជោគវាសនារបស់មេបញ្ជាការកងទ័ព លោក វ៉ាលឺរី ហ្សាលូស្នីយី(Valeriy Zaluzhnyi)។ ប្រភពព័ត៌មានចំនួនពីរ បាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែន បានជូនដំណឹងដល់សេតវិមានថា ខ្លួនមានផែនការបណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់របស់ប្រទេស ដែលទទួលខុសត្រូវចំពោះសង្គ្រាមប្រឆាំងកងកម្លាំងកាន់កាប់របស់រុស្ស៊ី។

ចំណាត់ការចោទប្រកាន់ក្នុងការបណ្តេញលោក Zaluzhnyi ដែលបានប៉ះទង្គិចជាមួយ លោក Zelenskyy ជុំវិញបញ្ហាជាច្រើនបន្ទាប់ពីការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំមុន ដែលបានបរាជ័យក្នុងការដណ្តើមយកមកវិញដែនដីសំខាន់ៗជាច្រើនដែលចូលគ្រប់គ្រងដោយរុស្ស៊ី ។ ដោយត្រូវបានគេស្គាល់ថាជា «ឧត្តមសេនីយ៍ដែក» លោក Zaluzhnyi មានប្រជាប្រិយភាពខ្លាំង។

ការដកតំណែងរបស់លោក អាចប៉ះពាល់ដល់ទឹកចិត្តក្នុងចំណោមកងទ័ពអ៊ុយក្រែន ដែលកំពុងប្រយុទ្ធដើម្បីកាន់កាប់ទីតាំងនៅតាមបណ្តោយសមរភូមិជួរមុខជាង ១.០០០គីឡូម៉ែត្រ ប្រឆាំងកងកម្លាំងរុស្ស៊ីដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានឃ្លាំងស្តុកសព្វាវុធដ៏ធំ។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        40
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm