សម្ដេចតេជោ៖ មនុស្សមួយ​ចំនួន​និយាយ​ថា ​ខ្ញុំស្លាប់ ​គួរ​តែ​គិត​ពី​សុខ​ភាព​ខ្លួន​ឯង​វិញ ​វា​ប្រសើជាង​

2021/07/01 12:23:18 pm        622

សម្ដេច​តេជោ ​ហ៊ុន ​សែន ​នាយករដ្ឋ​មន្ដ្រី​នៃក​ម្ពុ​ជា​បាន​ឆ្លើយ​តប​ទៅ​នឹង​ជន​អគតិ​មួយ​ក្តាប់​តូច​បាន​និយាយថា ​សម្ដេច​ស្លាប់​នោះ ​គួរ​តែ​គិត​គូរ​ពីសុខ​ភាព​របស់​ខ្លួន​ឯង​វិញ​ល្អ​ប្រសើ​ជាង​ ព្រោះ​ការ​ស្លាប់​របស់​មេដឹកនាំប្រទេស ​ត្រូវជូន​ដំណឹង​ដល់​ប្រជាជន​បាន​ដឹង​គ្រប់​ៗ​គ្នា។

ការ​ឆ្លើយ​តប​របស់​សម្ដេច​តេជោ​បែប​នេះ ប​ន្ទាប់​ពីពួក​ក្រុម​ប្រឆាំង​ដែល​ភាគ​ច្រើន​រត់​ចោល​ស្រុក​ទាំង​នោះបា​ននាំ​គ្នាលើក​ឡើង​ថា ​សម្ដេច​តេជោ ហ៊ុន​ សែន​ បាន​ស្លាប់​ហើយ ​មិន​ឲ្យ​ប្រជាជន​បាន​ដឹង​ ។

ក្នុង​ឱកាស​កិច្ច​ប្រជុំ ​និង​ថ្លែង​សារពិសេ​ស​ដោះស្រាយបញ្ហា​ជំងឺ​កូវីដ-​១៩​​ដែលកំពុង​រីក​រាល​ដាល​នៅ​កម្ពុជា​ តាម​ប្រព័ន្ធ​វីដេអូ ​នាព្រឹក​ថ្ងៃ​ទី១ ខែ​កក្កដា​ ឆ្នាំ​២០២១​ សម្ដេច​តេជោ ​មាន​ប្រសាសន៍​ថា ​សម្តេច​មិននឹកស្មាន​ថា មក​ដល់ពេល​នេះ មាន​ពាក្យ​ចចាមរាមអាក្រក់​ពី​ខាង​ក្រៅថា​ សម្តេច​បាន​ស្លាប់ ​តាំង​ពី​ថ្ងៃ​ទី​២៣ មិថុនា​ ម៉ោង​៤ល្ងាច ​ឯណោះ ​ក្នុង​ពេលដែលសម្តេច​កំពុង​ជាប់ធ្វើចត្តាឡីស័ក​នោះ​។

ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​តេជោ​នាយករដ្ឋ​មន្ត្រី​បាន​បន្ដ​ទៀត​ថា ​ប្រសិន​បើ​មាន​ការ​ស្លាប់​មែន​ ត្រូវ​ចាំ​បាច់លាក់​សព​សម្ដេច​ ធ្វើអ្វី?​ ប្រសិន​បើ​មាន​ការ​ស្លាប់ ​ពិត​មែន​នោះ​ មក​ដល់​ពេល​នេះ ​មាន​រយៈ​ពេល​៧​ថ្ងៃ​ទៅហើយ​ ប្រហែល​ជា​រដ្ឋសភា​ ក៏ដូចជា​ ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី​ ព្រះមហាក្សត្រ​នៃ​កម្ពុជា​ តែង​តាំង​នាយករដ្ឋ​មន្ដ្រី​ថ្មី ​ដើម្បី​ដំណើរកា​ររៀប​រដ្ឋាភិបាល​ថ្មី​ផងដែរ​។

សម្ដេច​តេជោ ​ក៏​បាន​ពន្យល់​ដល់​ពួក​ក្រុម​ប្រឆាំង​នៅ​ក្រៅប្រ​ទេ​ស​ថា ​របៀប​ស្លាប់​របស់​មេដឹកនាំ​ប្រទេស​ ត្រូវជូនដំណឹង​ដល់​ប្រជាជាតិ​ឲ្យបាន​ដឹង​ ហើយ​ពិធីបុណ្យសព​របស់មេដឹកនាំកម្រិត​ដូច​សម្ដេច ​ប្រហែល​មាន​កង​កិត្តិយស​ដ៏​ច្រើន​មកអម​សាក​សព​របស់​សម្ដេច​ ហើយ​ប្រហែល​ជា​នាយករដ្ឋ​មន្ដ្រីថ្មី ​ឬ​ក៏​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ ​តម្រូវ​ឲ្យមា​ន​ការ​ទម្លាក់​ទង់​ជាតិ​ ដាក់​កណ្ដាល​ដង​ ក៏​អាចថា​បាន​ តាម​អ្វី​មេ​ដឹកនាំគ្រប់​ប្រទេស ​៕​ អត្ថបទ៖ បានចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm