ឯកឧត្តម អ៊ុក រ៉ាប៊ុន ជួយប្រេងម៉ាស៊ូតប្រជាកសិករ៧០០លីត្រសម្រាប់បូមទឹកសង្គ្រោះស្រូវ ក្នុងពេលចុះពិនិត្យស្រូវប្រាំងប្រជាកសិករជាង២០០ហិកតាក្នុងឃុំពង្រ ស្រុករលាប្អៀរ

2024/02/05 10:15:57 pm        182

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រួមនិងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្រូវប្រាំងប្រជាកសិករនៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលកំពុងជួបប្រទះនឹងការខ្វះទឹកស្រោចស្រពប្រមាណជាង២០០ហិកតា ក្នុងចំណោមស្រូវប្រាំងប្រមាណជាង១ពាន់ហិកតានៅតំបន់ទំនប់២០ឧសភានោះ ។

លោក ម៉ែន នួន មេឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ដោយសារតែស្រូវឆ្នាំនេះមានតម្លៃថ្លៃ ជាងបណ្តាឆ្នាំមុនៗ នាំអោយប្រជាកសិករនៅក្នុងឃុំរបស់លោក បានខិតខំធ្វើស្រែប្រាំងទ្វេឡើង និងបានជួបប្រទះនឹងការខ្វះទឹកស្រោចស្រព ជាពិសេសតំបន់ស្រែប្រាំងនៅឆ្ងាយពីទំនប់២០ឧសភា ប្រមាណជិត៤គីឡូម៉ែត្រ មានស្រូវប្រាំងជាង២០០ហិកតា កំពុងជួបប្រទះនឹងការខ្វះខាតទឹក ។ ក៏ប៉ុន្តែដោយសារការចុះពិនិត្យ និងអន្តរាគមន៍ជាបន្តបន្ទាប់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន , ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង , ការជួយបន្ទាន់ពីមន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្ត ក៏ដូចជាការជួយពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង បានធ្វើអោយប្រជាកសិករទទួលបាននូវទឹកស្រោចស្រពជាបន្តបន្ទាប់ ។ នៅក្នុងថ្ងៃនេះ ឯកឧត្តបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន តាមរយៈឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានជួយផ្តល់ប្រេងសម្រាប់បូមទឹកដាក់ស្រូវប្រាំងប្រជាកសិករឃុំស្វាយជ្រុំ២០០លីត្រ និងចំនួន៥០០លីត្រសម្រាប់ប្រជាកសិករក្នុងស្រុកកំពង់លែង។ ចំណែកលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកជួយប្រេង២០០លីត្រ និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម ជួយប្រេង១០០លីត្រ សម្រាប់ប្រជាកសិករក្នុងឃុំស្វាយជ្រុំផងដែរ។

ក្នុងឱកាសជួបជាមួយប្រជាកសិករនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសំណេះសំណាលសួរសុខទុក្ខប្រជាកសិករក្នុងឃុំស្វាយជ្រុំ និងបានចុះពិនិត្យស្រូវប្រាំងប្រជាកសិករដោយផ្ទាល់ និងបានអោយប្រជាកសិករក្នុងឃុំស្វាយជ្រុំ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំស្វះស្វែងរកទឹកសម្រាប់ស្រោចស្រពអោយបានប្រមាណ២០ថ្ងៃទៀត នឹងប្រមូលផលហើយ ។ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទាំង២តែងគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        40
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm