គ្រូ​ណាហ្គា​បារម្ភ​ពី​ស្ថានភាព​កូ​វីដ ខណៈ​ត្រូវ​ជួប​វិសាខា​ចុង​សប្ដាហ៍​នេះ​

2021/07/01 05:51:44 pm        100

​បាល់ទាត់៖ លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​ដ៏ បានបង្ហាញ​នូវ​ក្ដីបារម្ភ​មួយចំនួនចំពោះ​ស្ថានភាព​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​ខ្លាំង​នៅ​កម្ពុជារហូត​ឆ្លង​ដល់​បណ្ដា​ក្លិប​មួយចំនួន។ ការលើកឡើង​នេះ ស្របពេល​ក្រុម​រហស្សនាម​នាគ​មាស ត្រូវ​ប្រ​ឈរ​មុខជា​មួយក្រុម​ខ្លាំង​វិសាខានា​រសៀល​ថ្ងៃទី​៣ ខែកក្កដាចុង​សប្ដាហ៍​នេះនៅ​កីឡដ្ឋាន​ព្រី​នស៍។​

​គ្រូបង្វឹក​កាន់​សញ្ញាបត្រ​កម្រិត A-License ដដែល​បាន​បញ្ជាក់ថា ការ​ត្រឡប់មកវិញនៃ​ការប្រកួត​លី​គ​កំពូល​កម្ពុជា​ចុង​សប្ដាហ៍គឺជា​ជំនួប​ដ៏​តានតឹង ដែល​ក្រុម​ខ្លួន​ត្រូវ​ប្រ​ឈរ​មុខជា​មួយក្រុម​ខ្លាំង​វិសាខាក្រៅ​ដី។ ពាក់ព័ន្ធ​បញ្ហា​កូ​វីដ​វិញ លោក​នៅតែ​បារម្ភហើយ​សង្ឃឹមថា កីឡាករ និង​ក្លិប​ទាំងអស់នឹង​អនុវត្តតាម​វិធានការ​ក្រសួងសុខាភិបាល​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នាដើម្បី​ធានា​ការប្រកួត​ឲ្យ​បាន​រលូន រហូតដល់​ចប់​រដូវ​កាល។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ណាហ្គា​វើ​ល​ដ៏កំពុង​ឈរ​លេខ ៧ ក្នុង​តារាង​ពិន្ទុ​បណ្ដោះអាសន្ន បន្ទាប់ពី​ឆ្លងកាត់ ៤​ប្រកួត​ឈ្នះ ២ ស្មើ ១ និង​ចាញ់ ១ រកបាន ៧​ពិន្ទុ តាម​ពីក្រោយ​ក្រុម​វិសាខា ១​ពិន្ទុ។ ដូច្នេះ​ការប្រកួត​ថ្ងៃ​សៅរ៍​នេះគឺជា​ជំនួប​ដ៏​សំខាន់ ដែល​ក្រុម​ទាំងពីរ​ត្រូវការ​ជ័យជម្នះ​រៀងៗ​ខ្លួន ដើម្បី​រក្សា​ឱកាស​ប្រជែង​ពាន ដ្បិត​បច្ចុប្បន្ន​ណាហ្គា​វើ​ល​ដ៏ និង​វិសាខានៅមាន​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​អង្គ​រថា​យ​ហ្គឺ​រ ដែល​រកបាន ១៣​ពិន្ទុ ក៏ដូចជា​ក្រុម​ភ្នំពេញ​ក្រោ​នមាន ១២​ពិន្ទុ​ក្នុង​ដៃ៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        109
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm