អូស្ត្រាលី «ហួសចិត្ត» នឹងការព្យួរទោសប្រហារជីវិត ចំពោះលោក Yang Hengjun នៅប្រទេសចិន

2024/02/06 01:18:46 am        57

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong នៅថ្ងៃចន្ទ (ទី៥ ខែកុម្ភៈ) នេះ បាននិយាយថា ប្រទេសអូស្ត្រាលី «ហួសចិត្ត» នឹងការសម្រេចរបស់តុលាការក្រុងប៉េកាំង ក្នុងការផ្ដល់នូវការព្យួរទោសប្រហារជីវិត ចំពោះអ្នកនិពន្ធជនជាតិអូស្ត្រាលី លោក Yang Hengjun រយៈពេលប្រាំឆ្នាំ បន្ទាប់ពីរូបលោកត្រូវបានឃុំខ្លួនលើកដំបូង នៅក្នុងប្រទេសចិន។

លោកស្រី Wong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជា «ដំណឹងគួរឲ្យបារម្ភ សម្រាប់លោកបណ្ឌិត Yang គ្រួសាររបស់លោក និងទាំងអស់គ្នាដែលគាំទ្ររូបលោក»។

លោក Yang ដែលជាអ្នកសរសេរប្លុកគាំទ្រលទ្ធិប្រជាធិបតេយ្យ គឺជាពលរដ្ឋអូស្ត្រាលីកើតនៅក្នុងប្រទេសចិន ដែលធ្វើការនៅទីក្រុងញូវយ៉ក មុនពេលរូបលោក ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Guangzhou ក្នុងឆ្នាំ២០១៩។ រូបលោកត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឲ្យប្រទេស ដែលប្រទេសចិនមិនបានកំណត់អត្តសញ្ញាណជាសាធារណៈ ហើយព័ត៌មានលម្អិតនៃករណីប្រឆាំងនឹងលោក មិនត្រូវបានដឹងឡើយ។

តុលាការក្រុងប៉េកាំងបានកាត់ក្តីលោក Yang ជាសម្ងាត់ នៅក្នុងខែឧសភា ឆ្នាំ២០២១ ហើយសំណុំរឿងប្រឆាំងនឹងរូបលោកមិនដែលត្រូវបានបញ្ចេញជាសាធារណៈនោះឡើយ។ លោកបានបដិសេធថា មិនបានធ្វើជាចារកម្មឲ្យអូស្ត្រាលី ឬសហរដ្ឋអាមេរិកឡើយ។

លោក Yang បានសរសេរអំពីនយោបាយចិន និងសហរដ្ឋអាមេរិកក្នុងនាមជាអ្នកសរសេរប្លុកល្បីឈ្មោះ ហើយក៏បានសរសេររឿងប្រលោមលោកចារកម្មជាបន្តបន្ទាប់ នៅមុនការឃុំខ្លួន៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        26
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        60
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm