គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះលើកកម្ពស់សុខមាលភាពជូនពលរដ្ឋ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

2024/02/06 01:34:33 am        125

កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ចំនួន១៣០នាក់ បន្តចុះពិនិត្យព្យាបាលជំងឺ វះកាត់តូច ចែកឱសថ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ពីដូសទី១ រហូតដល់ដូសទី៦ ជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ដោយឥតគិតថ្លៃ បានចំនួន៨២៩នាក់ នៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

​សកម្មភាពសប្បុរសធម៌នេះដឹកនាំដោយឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងលោកជំទាវ ហង់ លីណា លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី ឯកឧត្តមវេជ្ជបណ្ឌិត អោ វ៉ាន់ថេន ឯកឧត្តម ភឿន កុសល ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាន​នាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដឯកឧត្តម ហ៊ុន ម៉ានី ដោយសហការជាមួយឯកឧត្តមវេជ្ជបណ្ឌិត ហុក គ្រី អនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ខេត្តកំពង់ស្ពឺ និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មន្ទីរពេទ្យខេត្តកំពង់ស្ពឺ ក្រុមការងារគ្រូពេទ្យ វះកាត់តូច នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរឃុំ-ស្រុកដែលពាក់ព័ន្ធ, កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានថ្លែងថា ក្នុងរយៈពេល១២ឆ្នាំ (២ ធ្នូ ២០១២ ដល់ ៤ កុម្ភៈ ២០២៤) ក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន១២,០៦៩នាក់ ក្នុងនោះស្ត្រីមានចំនួន៦,៤៩៥នាក់ ដឹកនាំសម្របសម្រួលដោយឯកឧត្តម លេង ផាលី បានបំពេញបេសកកម្មទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺ និងផ្តល់សេវាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនគិតនិន្នាការនយោបាយជាតិ សាសន៍ឡើយ ក្នុង២៥រាជធានី-ខេត្ត បានចំនួន១៨២៥លើក ក្នុងនោះពិនិត្យព្យាបាលជំងឺ និងផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួន១៣,១៥៧,០៧៧នាក់ ​ ក្នុងនោះស្ត្រីមានចំនួន៦,៧៣១,២៥៦នាក់។

ចំណែកឯកឧត្តមវេជ្ជបណ្ឌិត ហុក គ្រី បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តកំពង់ស្ពឺ ក្នុងស្រុកឱរ៉ាល់ សរុបមកចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន២៨១លើក។ ដោយឡែកនៅស្រុកឱរ៉ាល់ បានចំនួន១៨១លើក សរុបបានផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួន ១,២៦១,៦០២នាក់-ដង​ ក្នុងនោះស្ត្រីមានចំនួន ៦៨៨,៨៦១នាក់-ដង។ ​

លោកស្រី សេង ចំរុង អភិបាលរងស្រុកឱរ៉ាល់ និងប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងទឹកដីស្រុកឱរ៉ាល់ជាញឹកញាប់។​

សូមបញ្ជាក់ផងដែរថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ កំពុងស្ម័គ្រចិត្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្រប​     ខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកា គិតតាំងពីចាប់ផ្តើមដំបូងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់បច្ចុប្បន្នបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុង២៥រាជធានី-ខេត្ត បានចំនួន១១,៨៩០,១៦៤ដូស។ នាឱកាសនោះឯកឧត្តមវេជ្ជបណ្ឌិត កែរ រដ្ឋា លោកជំទាវ ហង់ លីណា និងលោកវេជ្ជបណ្ឌិត សាយ ឬទី្ធ បានឧបត្ថម្ភថវិកាចំនួន៦០ម៉ឺនរៀល ជូនអ៊ុំស្រី កើតជំងឺមហារីកសុដន់ សម្រាប់ធ្វើដំណើរ ទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យថ្នាក់ជាតិផងដែរ៕ អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        83
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        150
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm