Everton ប្រកាស​តែងតាំង​អ្នកចាត់ការ​ថ្មី​លោក Rafael Benitez

2021/07/01 06:16:58 pm        59

​​បាល់ទាត់៖ ​ក្លិប Everton បានប្រកាស​ជា​ផ្លូវការ​ពី​ការតែងតាំង​អ្នកចាត់ការ​ថ្មី​លោក Rafael Benitez បន្ទាប់ពី​ការចរចា​អស់ពីរ​សប្តាហ៍​កន្លងមក​។ ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​ចុះហត្ថលេខា ៣ឆ្នាំ​ដឹក​នាំនៅ Goodison Park បន្ត​តំណែង​ពី​លោក Carlo Ancelotti ដែល​ចាកចេញ​ទៅកាន់ Real Madrid​។​

​​មុននឹង​ឈានដល់​កិច្ចព្រមព្រៀង​នេះ Rafael Benitez និង Everton បាន​ចរចា​គ្នា​អស់​រយៈពេល ២សប្តាហ៍​ហើយឆ្លងកាត់​ឧបសគ្គ​មួយចំនួន​ ដូចជា​ការមិន​ពេញចិត្ត​ពី​អ្នកគាំទ្រ Everton មួយចំនួន​ដែល​មិន​ចង់បាន​អតីត​អ្នកចាត់ការ​ របស់ក្រុម​គូប្រជែង​ក្នុង​ទីក្រុង​ជាមួយ Liverpool មក​ដឹកនាំ​។ ​អ្នកគាំទ្រ​មួយចំនួន​ក៏​មិន​សប្បាយ​ចិត្តនឹង​បុរស​វ័យ ៦១ឆ្នាំ​រូបនេះ​ដែល​ធ្លាប់បាន​និយាយ​មើល​ងាយ Everton ថា ​ជា​ក្លិប​តូចតាច​មួយ​អំឡុងពេល​លោក​ដឹកនាំ Liverpool កាលពី​ឆ្នាំ២០០៧​។

​​តាំងពី​ចាកចេញ​ពី Liverpool នៅ​ឆ្នាំ២០១០ លោក Benitez នៅតែ​រក្សា​ផ្ទះ​របស់លោក​នៅ Merseyside នៅឡើយ​ ហើយ​ក្រុមគ្រួសារ​របស់លោក​នៅតែ​បន្ត​រស់នៅ​មកដល់ពេលនេះ​។ រំលឹកថា​លោក Rafael Benitez ធ្លាប់​ដឹកនាំ Liverpool គ្រង​ជើងឯក UEFA Champions League ក្នុង​រយៈពេល ៦ឆ្នាំ​នៃ​អាជីព​នៅ Anfield ហើយ​លោក​ក៏​ធ្លាប់​ដឹកនាំ​ក្លិប​អង់គ្លេស​ផ្សេងទៀត​ដែរ​រួមមាន Chelsea និង Newcastle ហើយក៏​ធ្លាប់​ចំណាយពេល ១៨ខែ​ដឹក​នាំនៅ​ក្របខណ្ឌ Chinese Super League ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm