ព្រះមហាក្សត្រ Charles របស់ចក្រភពអង់គ្លេស ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីក

2024/02/06 04:44:09 pm        328

ព្រះបរមរាជវាំង បាក់ឃីងហែម (Buckingham) បានឲ្យដឹងកាលពីថ្ងៃចន្ទ (០៥ កុម្ភៈ) ថា​ព្រះមហាក្សត្រ​នៃ​ចក្រភពអង់គ្លេស ព្រះអង្គ ឆាលស៍ (Charles) ត្រូវបានគេធ្វើ​រោគ​វិនិច្ឆ័យ​ថា​ទ្រង់​មាន​ទម្រង់​នៃជំងឺមហារីក ហើយនឹងពន្យារ​ពេល​ការ​បង្ហាញ​ព្រះវត្តមាន​ជា​សាធារណៈ ដើម្បី​ទទួល​ការ​ព្យាបាល ប៉ុន្តែបានបន្ថែមថា ទ្រង់នៅតែមានស្ថានភាព «វិជ្ជមានទាំងស្រុង» ជុំវិញ​ការ​ភ័យខ្លាច​នៃ​ការគ្រងរាជ្យតិចជាងរយៈពេល ១៨ ខែនៅក្នុងរជ្ជកាលរបស់ទ្រង់។

ព្រះបរមរាជវាំងបានបន្តថា ព្រះមហាក្សត្រ ឆាលស៍ ដែលមានព្រះជន្ម ៧៥ ព្រះវស្សា និង​បាន​ឡើង​សោយ​រាជ្យ​ក្នុងខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីការសោយព្រះពិរាល័យរបស់ព្រះមាតាទ្រង់ គឺ​ព្រះ​មហាក្សត្រី អេលីហ៊្សាបេត (Elizabeth) បានចាប់ផ្តើមការព្យាបាលជាបន្តបន្ទាប់ ដោយ​បន្ថែម​ថា​ព្រះអង្គ​ទន្ទឹង​រង់ចាំ​ការ​វិល​ត្រឡប់​មក​បំពេញ​ព្រះរា​ជ​កិច្ច​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅបាន​។

ការលាតត្រដាងនៃជំងឺមហារីកនេះ កើតឡើងបន្ទាប់ពីព្រះអង្គ ឆាលស៍ បានចំ​ណាយ​ពេល​បី​យប់​នៅ​ក្នុង​មន្ទីរពេទ្យកាលពីខែមុន ជាទី​ដែល​ទ្រង់​បាន​ធ្វើ​ការ​វះកាត់​ដោយ​សារ​ស្ថាន​ភាព​ក្រពេញ​ប្រូស្តាត​រីកធំ។

ព្រះរាជវាំងដដែលនេះបានបន្ថែមថា បញ្ហានៃក្តីបារម្ភដាច់​ដោយ​ឡែក​មួយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​អំឡុង​ពេលស្នាក់នៅមន្ទីរពេទ្យនោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយទេ ដោ​យ​គ្រាន់​តែ​ឲ្យដឹងថាការធ្វើតេស្តបានបង្ហាញថាព្រះអង្គមាន «ទម្រង់នៃជំងឺមហារីក» ប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        372
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        419
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm