លោក Trump នឹងដំឡើងពន្ធលើស៦០% លើប្រទេសចិន បើលោកត្រឡប់ទៅគ្រប់គ្រងសេតវិមានវិញ

2024/02/06 05:45:31 pm        137

អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងដំឡើងពន្ធលើសពី ៦០% លើទំនិញរបស់ប្រទេសចិន ប្រសិនបើលោកឈ្នះការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២៤នេះ។ 

លោក Trump បាននិយាយនៅក្នុងកម្មវិធី "Sunday Morning Futures" របស់ទូរទស្សន៍ Fox News នៅត្រូវបានសម្ភាសន៍ដោយអ្នកសម្របសម្រួលកម្មវិធីព័ត៌មាន លោកស្រី ម៉ារៀបាទីរ៉ូម៉ូ(Maria Bartiromo ) យោងតាមរបាយការណ៍ចេញផ្សាយដោយសារព័ត៌មាន The Washington Post ថា ទេ លោកនឹងនិយាយថា ប្រហែលជានឹងមានចំនួនលើសពីនោះ។ សារព័ត៌មាន Washington Post បានរាយការណ៍ថាលោក Trump កំពុងពិចារណាដំឡើងពន្ធលើសពី៦០% លើការនាំចូលទំនិញរបស់ចិនចូលទៅក្នុងសហរដ្ឋអាមេរិក។ 

អតីតប្រធានាធិបតីរូបនេះ បានច្រានចោលការអះអាងថា លោកនឹងចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មមួយទៀត ប្រសិនបើលោកជាប់ឆ្នោតនៅឆ្នាំ ២០២៤ នេះ ។ 

លោក Trump បានប្រាប់លោកស្រីបាទីរ៉ូម៉ូ ក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា អ្នកធ្លាប់បានដឹងច្បាស់ហើយ លោកមិនសម្លឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិនទេ។ លោកចង់ចុះសម្រុងជាមួយប្រទេសចិន។ លោកគិតថាបើបែបនេះគឺល្អណាស់។ ប៉ុន្តែពួកគេពិតជាបានទាញយកផលប្រយោជន៍ពីប្រទេសរបស់យើង ។ 

នៅពេលត្រូវបានសុំការអត្ថាធិប្បាយ អ្នកតំណាងម្នាក់សម្រាប់យុទ្ធនាការរបស់លោកTrump បានចង្អុលទៅយុទ្ធនាការរបស់លោក Trump និងវេទិកាគោលនយោបាយស្តីពីពាណិជ្ជកម្ម។

រដ្ឋបាលលោកTrump ត្រូវបានគេស្គាល់ ចំពោះវិធីសាស្រ្តដ៏ម៉ឺងម៉ាត់ របស់ខ្លួនឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន។

គួររម្លឹកថា កាលពី២០១៨ លោក Trump បានដឹកនាំរដ្ឋបាលរបស់លោកឱ្យចាប់ផ្តើមដំឡើងពន្ធលើទំនិញជាច្រើនរបស់ចិន ដែលបានបណ្តាលឱ្យមានសង្រ្គាមពាណិជ្ជកម្មសងសឹកគ្នាទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        67
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm