រុស្ស៊ី ចោទលោក Biden ពីការស្វែងរកការជំរុញការបោះឆ្នោតរបស់លោក ដោយការវាយប្រហារនៅស៊ីរី និងអ៊ីរ៉ាក់

2024/02/06 06:18:12 pm        159

ប្រទេសរុស្ស៊ី បានចោទប្រកាន់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទ ពីការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីលើកមុខមាត់របស់លោក ខណៈយុទ្ធនាការបោះឆ្នោតប្រធានាធិបតី «កំពុងឡើងកម្តៅ» ពុំមែនជាការសងសឹកចំពោះការវាយប្រហារដ៏ឃោឃៅលើទាហានអាមេរិកនោះទេ។ សហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយប្រហារតាមអាកាស ទៅលើគោលដៅរាប់សិបកន្លែងដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និងក្រុមសម្ព័ន្ធមិត្ត បន្ទាប់ពីទាហានអាមេរិក៣នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសហ្ស៊កដានី ក្នុងការវាយប្រហារដែលទីក្រុងវ៉ាស៊ីនតោន បានដាក់កំហុសលើកងជីវពលគាំទ្រដោយអ៊ីរ៉ង់។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីការវាយប្រហារដែលត្រូវបានស្នើឡើងដោយទីក្រុងមូស្គូ បាននិយាយថា ពុំមានហេតុផលត្រឹមត្រូវសម្រាប់សកម្មភាពរបស់សហរដ្ឋអាមេរិកនោះទេ។ អ្នកបោះឆ្នោតសហរដ្ឋអាមេរិកនឹងទៅបោះឆ្នោតនៅខែវិច្ឆិកា ដើម្បីជ្រើសរើសប្រធានាធិបតីសម្រាប់រយៈពេល ៤ ឆ្នាំបន្ទាប់។ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បានបង្ហាញពីហេតុផលត្រឹមត្រូវចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ក្រោមមាត្រា ៥១ នៃការបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលគ្របដណ្តប់លើសិទ្ធិបុគ្គល ឬសមូហភាពរបស់រដ្ឋនានាចំពោះសិទ្ធិស្វ័យការពារប្រឆាំងការវាយប្រហារប្រដាប់អាវុធ។ លោក បានបញ្ជាក់ថា សហរដ្ឋអាមេរិក គ្មានបំណងឲ្យមានជម្លោះបន្ថែមទៀតនៅក្នុងតំបន់ នៅពេលដែលយើងកំពុងធ្វើការយ៉ាងសកម្មដើម្បីទប់ស្កាត់ និងកាត់បន្ថយជម្លោះនៅតំបន់ហ្កាហ្សា ហើយយើងមិនស្វែងរកជម្លោះដោយផ្ទាល់ជាមួយប្រទេសអ៊ីរ៉ង់នោះទេ ប៉ុន្តែយើងនឹងបន្តការពារបុគ្គលិករបស់យើងប្រឆាំងការវាយប្រហារដែលមិនអាចទទួលយកបាន។ លោកនិយាយថា ការវាយប្រហារនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ គឺជាប្រតិបត្តិការ ដាច់ដោយឡែក ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ប្រឆាំងក្រុមហ៊ូទី សម្ព័ន្ធមិត្តអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងក្រុមហ៊ូទី ដែលកំណត់គោលដៅលើការដឹកជញ្ជូននៅក្នុងសមុទ្រក្រហម៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm