ប្រឡាយមួយខ្សែដែលជាប្រភពទឹកយ៉ាងសំខាន់​ ក្នុងជួយដល់កសិករស្រោចស្រពដំណាំស្រូវ នៅក្នុងឃុំបត់ត្រង់​ ត្រូវស្តារឡើងវិញ

2024/02/06 06:48:48 pm        385

បន្ទាយមានជ័យ​ ៖​ ប្រឡាយទឹកមួយខ្សែដែលជាប្រភពទឹកយ៉ាងសំខាន់​ ក្នុងជួយដល់​កសិករ​ស្រោច​ស្រព​ដំណាំស្រូវនៅក្នុងឃុំបត់ត្រង់​ ស្រុកមង្គលបូរី​ ត្រូវស្តារឡើង​វិញ​ជា​ក្តី​សង្ឃឹម​របស់​ប្រជា​កសិករ​នៅក្នុងឃុំខាងលើ។​ 

ខណៈចុះពិនិត្យមើលការស្តារប្រឡាយ​នាល្ងាចថ្ងៃទី០៥​ ខែកុម្ភៈ​ ឆ្នាំ២០២៤​​​លោក​ ឃ្លោក​ នួយ​ អភិបាលរងខេត្ត​ បានប្រាប់ឱ្យដឹងថា​ ការស្តារប្រលាយ​នេះ​ ស្ថិតនៅត្រង់ចំនុច​ខាងលិចវត្ត​ អន្លង់​ថ្ងាន​ ទៅដល់អូរគៀនក្រោល​ ចំនុច​អន្លង់រាំង​ ដែលមានប្រវែង៦៥០០ម៉ែត្រ​ ស្ថិតនៅភូមិអន្លង់ថ្ងានលិច​ ឃុំបត់ត្រង់​ ស្តារ​ ដោយក្រសួងធនធានទឹក​ និងឧតុនិយម​ តាមរយៈមន្ទីរធនធានទឹក​ បានចាប់ផ្តើមអនុវត្តបានប្រមាណជាង២០០ម៉ែត្រហេីយ​ សម្រាប់ជួយស្រោចស្រពដំណាំស្រូវប្រាំងប្អូនប្រជាកសិករ​នាឆ្នាំបន្ទាប់​ ពីព្រោះស្រុកមង្គលបូរី​ ជាស្រុកមួយប្រឈមនឹងការខ្វះខាតទឹកស្ទើររៀងរាល់ឆ្នាំ​ ដោយសារបងប្អូនប្រជាកសិករធ្វើលើសផែនការ។ លោកបានបញ្ជាក់ថា​ ជាការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ បានធ្វើការខួងអណ្តូងទឹង​ ដើម្បីជួយសង្គ្រោះស្រូវបងប្អូនប្រជាកសិករជាជម្រើសចុងក្រោយ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី​ បានប្រាប់ថា​ នៅស្រុកមង្គលបូរី​ ប្រជាកសិករបានបង្កបង្កើនផលស្រូវប្រាំងលើកទី២​ មានប្រមាណ៣ម៉ឺនហិកតា​ លើសផែនការ​ ហេីយកំពិងប្រឈមនិងការខ្វះ​ទឹក។ លោកបានបញ្ជាក់ថា​ ដោយទទួលបានការណែនាំ​ និងបទបញ្ជាពីឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ ក្រុមការងារបានបុកអណ្តូងចំនួន៣គោលដៅ​ ដើម្បី​សាកល្បងជួយសង្គ្រោះស្រូវបងប្អូនកសិករដែលកំពុងប្រឈមខាតទឹកស្រោចស្រព​ និងបានស្តារប្រឡាយ​ និងអូរប្រវែង២០គីឡូម៉ែត្រ​ ដែលជំហ៊ានដំបូង​ ធ្វើការស្តារនៅឃុំបត់ត្រង់​ ប្រវែង៦,៥០០ម៉ែត្រ។

សូមបញ្ជាក់ដែលថា​ នៅព្រឹកថ្ងៃទី០៥​ ខែកុម្ភៈ​ ឯកឧត្ត​ម​ អ៊ុំ​ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ​ បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះបញ្ហាខ្វះខាតទឹក​ ក្នុងរយៈពេលប៉ុន្មានខែខាងមុននេះ​ ខណៈបច្ចុប្បន្ន​បណ្ដាស្រុកមួយចំនួនកំពុងប្រឈមជាមួយនឹងបញ្ហាខ្វះខាតទឹក​។ ជាក់ស្តែងនៅក្នុងស្រុកមង្គលបូរីប្រជាកសិករ ភាគច្រើនប្រកបរបរកសិកម្ម​ធ្វើស្រែប្រាំង​ កំពុងតែប្រឈមជាមួយនឹងការខ្វះខាតទឹកជាបណ្តើរៗ។ ជាមួយគ្នានោះឯកឧត្តម​ ក៏បានចាត់ឱ្យមន្ទីរធនធានទឹក​ ត្រៀមម៉ាស៊ីនបូមទឹក បើក្នុងករណីមិនអាចជួយសង្គ្រោះស្រូវប្រជាកសិករបាន​ ត្រូវធ្វើការបូមទឹកពីស្ទឹងសិរីសោភ័ណ​ ទម្លាក់ចូលស្ទឹងមង្គលបូរី​ ដើម្បីជួយសង្គ្រោះ​ស្រូវរបស់ពួកគាត់ទៅតាមលទ្ធភាព។​​ ជាពិសេសអាជ្ញាធរក្រុង-ស្រុកទាំង៩​ ត្រូវណែនាំដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់​រក្សាទឹក​ទុកសម្រាប់ប្រើប្រាស់​ ខណៈប៉ុន្មានខែខាងមខបណ្តារស្រុកមួយចំនួនអាចប្រឈមនឹងកាខ្វះខាតទឹកប្រើប្រាស់៕​ អត្ថបទ​៖ រឿង​ ចន្ទ្រា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm