សាកលវិទ្យាល័យ ខេមតិច ប្រកាសបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤

2024/02/06 07:36:12 pm        294

ភ្នំពេញ៖ សាកលវិទ្យាល័យ ខេមតិច កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ និងមានការចូលរួមពីសិស្សនិស្សិត និងអាណាព្យាបាលជាច្រើននាក់។

សាកលវិទ្យាល័យខេមតិច បាននឹងកំពុងបំពេញសកម្មភាពរបស់ខ្លួនឱ្យស្របទៅតាមគោលបំណង និងទិសដៅជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាលនិស្សិតលើមុខជំនាញដែលគាំទ្រ ដល់ការអភិវឌ្ឍឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថល ដែលផ្តោតសំខាន់លើសហគ្រិនភាព ការស្រាវជ្រាវ នវានុវត្តន៍ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍទាំងវិស័យរដ្ឋ និងឯកជន។ ក្នុងបរិបទនេះ ខេមតិច បានចុះអនុស្សរណៈយោគយល់ជាមួយស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនធំៗ ព្រមទាំងសាកលវិទ្យាល័យទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនិស្សិត ចែករំលែកបទពិសោធន៍ក្នុងគោលដៅពង្រឹង និងលើកកម្ពស់គុណភាពអប់រំក្នុងកម្រិតមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតបាន ហើយសញ្ញាបត្រដែលចេញដោយខេមតិច នឹងត្រូវបានទទួលស្គាល់ជាលក្ខណៈសាកល។ 

នៅក្នុងពិធីបើកបវេសនកាលនេះ បណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច បានមានប្រសាសន៍ថា គោលបំណងចម្បងនៃកម្មវិធីបើកបវេសនកាលនេះគឺ ១)ស្វាគមន៍និស្សិតសម្រាប់ឆ្នាំសិក្សាថ្មី ២)ពង្រឹងទំនាក់ទំនងរវាងនិស្សិត សាស្រ្តាចារ្យ បុគ្គលិក ដៃគូឧស្សាកម្ម និងអាណាព្យាបាលនិស្សិត ៣)ប្រគល់បណ្ណសរសើរជូននិស្សិតឆ្នើម។ 

ជាមួយនេះ លោកបណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ ចំពោះអ្នកចូលរួមទាំងអស់។ លោកបានបញ្ជាក់ថា ការចូលរួមនេះ គឺជាការឆ្លុះបញ្ចាំងពីគាំទ្រ និងឆន្ទៈរួមដំណើរដ៏មុតមាំដែលមិនអាចខ្វះបាន ជាមួយសាកលវិទ្យាល័យខេមតិច ក្នុងទិសដៅលើកកម្ពស់ការអប់រំឧត្តមសិក្សាប្រកបដោយគុណភាព។ លោកបានសង្កត់ធ្ងន់ថា «ការផ្តល់ការអប់រំដែលមានគុណភាព គឺជាកាតព្វកិច្ចនៃយើងទាំងអស់គ្នា»។

គួរបញ្ជាក់ផងដែរថា ខេមតិច គឺជាសាកលវិទ្យាល័យថ្មី ដែលមានមហិច្ឆតា «ប្រែក្លាយជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេនៅកម្ពុជា ដែលផ្តល់ការអប់រំផ្តោតលើមុខជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឬស្ទែម ប្រកបដោយឧត្តមភាព។ បច្ចុប្បន្ន សាកលវិទ្យាល័យខេមតិច ត្រូវបានទទួលស្គាល់ និងគាំទ្រលើគុណភាពនៃការបណ្តុះបណ្តាលពីសំណាក់រាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងសាធារណជនទូទៅយ៉ាងទូលំទូលាយ។ សាកលវិទ្យាល័យខមេតិច បានខិតខំពង្រឹកកិច្ចសហប្រតិបត្តិការ និងភាពដៃគូជាមួយសាកលវិទ្យាល័យ និងក្រុមហ៊ុននានាទាំងនៅក្នុងប្រទេស តំបន់ និងពិភពលោក។ តាមរយៈកិច្ចសហប្រតិបត្តិការនានា និស្សិតនៃសាកលវិទ្យាល័យនេះ បានទទួលឱកាសផ្លាស់ប្តូរបទពិសោធន៍សិក្សា ការប្រកួតប្រជែង និងការហាត់ការងារនៅតាមបណ្តាក្រុមហ៊ុន និងសាកលវិទ្យាល័យជាដៃគូនៅក្នុងប្រទេស ដូចជា Canadia Group, OCIC Group, ISI Group ជាដើម និងនៅក្រៅប្រទេស រួមមាន ប្រទេសចិន ថៃ ម៉ាឡេស៊ី និងជាឥណ្ឌូនេស៊ី ជាដើម៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm