ប្រព័ន្ធផ្សព្វផ្សាយចិនអះអាងថា ខ្លួនមិនខ្លាចអាវុធថ្មីរបស់តៃវ៉ាន់ ដែលអាចវាយប្រហារចូលជ្រៅទៅក្នុងប្រទេសចិននោះទេ

2024/02/06 09:28:45 pm        326

ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្តោតគោលដៅលើមីស៊ីលរយៈចម្ងាយឆ្ងាយថ្មីរបស់តៃវ៉ាន់។ មីស៊ីលនោះត្រូវបានគេរាយការណ៍ថាអាចវាយប្រហារបានយ៉ាងមានប្រសិទ្ធភាពចូលទៅក្នុងប្រទេសចិន ដែលគេបានប៉ាន់ប្រមាណថា រត់បានចម្ងាយ ៩៣០ម៉ាយល៍។

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ ដោយសំអាងដល់ការពិតដែលផ្អែកលើប្រភពពុំបានបញ្ជាក់ជាច្រើនថា កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការក្រសោបយកកោះតៃវ៉ាន់នឹងមានភាពស្មុគស្មាញ ប្រសិនបើកោះតៃវ៉ាន់អាចវាយប្រហារលើដីគោករបស់ខ្លួន។មីស៊ីលរយៈចម្ងាយឆ្ងាយថ្មីរបស់កោះតៃវ៉ាន់ មានល្បឿនយឺត និងងាយស្រួលបាញ់ទម្លាក់។  

ប៉ុន្តែបង្ហាញថា ទីក្រុងប៉េកាំង កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍អាវុធទំនើបរបស់កោះតៃវ៉ាន់ ដែលអាចទប់ទល់ការឈ្លានពាន និងថែមទាំងវាយកម្ទេចទីបញ្ជា និងជើងទម្របាញ់មីស៊ីលនៅលើដីគោកមួយចំនួនបានទៀតផង។  

អត្ថបទនេះ ដែលបានចេញផ្សាយកាលពីចុងខែវិច្ឆិកា អំពីបច្ចេកវិទ្យាវិទ្យាសាស្ត្រឧស្សាហកម្មអាវុធយុទ្ធភ័ណ្ឌ បានផ្តោតលើកំណែថ្មីនៃមីស៊ីលតម្រង់គោលដៅវាយប្រហារលើដី ស៊ីង ហ្វឹង អាយលី ( Hsiung Feng IIE) ដែលមានលក្ខណៈដូចទៅនឹង មីស៊ីល តូម៉ាហាក(Tomahawk) របស់សហរដ្ឋអាមេរិកដែរ ។ មីស៊ីលប្រភេទថ្មីនេះអាចហោះបានរយៈចម្ងាយប្រមាណពី៦២០ ទៅ៩៣០ម៉ាយល៍ ដែលនឹងដាក់ពង្រាយនៅតាមឆ្នេរសមុទ្រចិន ក៏ដូចជាគោលដៅនានានៅក្នុងកោះនេះ។  

ទស្សនាវដ្ដីចិនបានរិះគន់មីស៊ីលនេះ ដោយសារតែ ទំហំធំ ល្បឿនលឿនជាងសំឡេង និងកង្វះបច្ចេកវិទ្យាបំបាំងកាយ ធ្វើឱ្យវាងាយនឹងរកឃើញ នេះបើយោងតាមសារព័ត៌មាន South China Morning Post ដែលបានចេញផ្សាយអត្ថបទដំបូង។  កោះតៃវ៉ាន់ ត្រូវបានគេដឹងថា មានមីស៊ីលអន្តរទ្វីបចំនួន៦ប្រភេទផ្សេងៗគ្នា រួមទាំងអាវុធវាយប្រហារលើដី និងប្រឆាំងនាវា នេះបើយោងតាមកម្មវិធី Missile Threat នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm