ប្រជាជន​គុយបា​ ១៨​នាក់​ត្រូវ​បាន​និរទេស​ដោយ​ឆ្មាំ​សមុទ្រ​សហរដ្ឋអាមេរិក​

2021/07/01 07:38:04 pm        30

អាមេរិក៖ ឆ្មាំ​សមុទ្រ​សហរដ្ឋអាមេរិក​បាន​និរទេស​ប្រជាជន​គុយបា​ ១៨​នាក់​ដែល​បាន​រក​ឃើញ​នៅ​សមុទ្រ​នៅ​សប្តាហ៍​នេះ ក្នុង​បំណង​ធ្វើ​អន្តោប្រវេសន៍​ដោយ​ខុសច្បាប់​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក​។

​បុរស​ទាំង ​១៨​នាក់​បាន​រក​ឃើញ​នៅ​លើ​ទូក​ដាច់ដោយឡែក​ពី​គ្នា​ចំនួន ​៣​គ្រឿង ខណៈ​ពួកគេ​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​រដ្ឋ Florida ក្នុង​គោលបំណង​ទៅដល់​ឆ្នេរសមុទ្រ​សហរដ្ឋ​អាមេ​រិក​។ ​ឆ្មាំ​សមុទ្រ​សហរដ្ឋអាមេរិកបាន​នាំ​យក​បុរស​ទាំង​អស់​នេះ ត្រឡប់​មក​ចូល​ចត​នៅ​ឆ្នេរ Orozco Bay​មាន​ចម្ងាយ​ ៣២​ម៉ា​យ​ភាគ​ខាងលិច​ទីក្រុង​ឡា​ហាវ៉ាន់ ជា​កន្លែង​ដែល​អាជ្ញាធរ​ប្រទេស​គុយបា​មកពី​ក្រសួង​មហាផ្ទៃ ក្រុម​ល្បាត​ព្រំដែន​ក្នុង​តំបន់ និង​ក្រុម​គ្រូពេទ្យ​ថែទាំ​សុខភាព​ទទួល​ពួកគេ​។ ​សម្រាប់​ហេតុផល​សន្តិសុខ អ្នក​មុជទឹក​ឆ្មាំ​ព្រំដែន​ប្រទេស​គុយបាបាន​ពិនិត្យ​ដែនទឹក​ជុំវិញ និង​ការ​ចូល​ចតនៅ​ពេលណា​ក៏ដោយ ​ដែល​ទូក​ឆ្មាំ​សមុទ្រ​សហរដ្ឋ​អាមេ​រិក​មកដល់​។

ជនជាតិ​គុយបា​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់មកវិញ ពាក់​សម្លៀកបំពាក់​ការពារ​ប្រើប្រាស់​រួច​បោះចោល និង​ពាក់​ម៉ាស់​មុខ​ដែល​ផ្តល់​ដោយ​ឆ្មាំ​សមុទ្រ​សហរដ្ឋអាមេរិក​។ ​បុគ្គលិក​សុខាភិបា​ល​​គុយបាបាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​បុរស​ទាំង​ ១៨​នាក់ និង​វាស់​កំដៅ តាម​វិធានការ​ការ​ពារ​វីរុស ​Covid-19 មុន​ពេល​ពួកគេ​ឡើង​ជិះ​លើ​រថយន្តក្រុង​។ ​បុរស​ទាំងនេះ​នឹង​ត្រូវ​ចំណាយ​ពេល ​១៥​ថ្ងៃនៅ​ក្នុង​អគារ​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋ មុន​ពេល​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​។ ប្រទេស​គុយបា​មិនបាន​កាត់ទោស ឬ​ចាប់ខ្លួន​អ្នក​វិលត្រឡប់​មកវិញ​នេះ​ទេ លុះត្រាតែ​ពួកគេ​ពាក់ព័ន្ធ​ក្នុង​ការ​ជួញដូរ​មនុស្ស អំពើ​ហិង្សា ឬ​លួច​ទូក​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm