នាយឧត្តមសេនីយ៍ដាំ ដារីនី៖កងទ័ពត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន

2024/02/06 10:09:58 pm        136

ភ្នំពេញ ៖ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានរំលឹកដល់យោធិនទាំង អស់ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ អនុក្រឹត្យ ស្តីពីបទវិន័យទូទៅសម្រាប់កងទ័ព, ត្រូវគោរពវិន័យឱ្យបានម៉ឺងម៉ាត់ ភក្ដីភាព សាមគ្គីភាព និងភាពក្លាហានហ៊ានក្នុងបុព្វហេតុការពារជាតិមាតុភូមិគ្រប់កាលៈទេសៈទាំងអស់។

 ក្នុងឱកាសអញ្ជើញជា ជាអធិបតីភាពក្នុងពីធីបើកសិក្ខាសាលាបូកសរុបកិច្ចការនីតិកម្មទូទាំងកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ ដោយមានអ្នកចូលរួមសរុបចំនួន ៥០០នាក់ មកពីបណ្តាអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបណ្តាប្រភេទទ័ព លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី បាន លើកឡើងថា បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺការពារកសាងជាតិមាតុភូមិ ដើម្បីផលប្រយោជន៍ធំបំផុតរបស់ប្រទេសជាតិ។ មួយវិញទៀតក្នុងកាលៈទេសៈចាំបាច់កងយោធពលខេមរភូមិន្ទក៏នឹងអាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជួយប្រជាពលរដ្ឋ ដែលជួបការលំបាកដូចជាករណីគ្រោះមហន្តរាយជាដើម។

 លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមទៀតថា« ដើម្បីអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទឱ្យមានប្រសិទ្ធភាពខ្ពស់នោះយោធិនកងយោធពលខេមរភូមិន្ទត្រូវគោរពវិន័យឱ្យបានម៉ឺងម៉ាត់ មានភក្ដីភាព សាមគ្គីភាពផ្ទៃក្នុង និងត្រូវវមានភាពក្លាហាន ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងនៅគ្រប់កាលៈទេសៈដើម្បីបុព្វហេតុជាតិមាតុភូមិ»។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលានោះដែរ លោកជំទាវ នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរចំពោះក្រុមការងារនីតិកម្មក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារយ៉ាងយកចិត្តទុកដាក់នាពេលកន្លងមកផង។ ជាមួយគ្នានោះលោកជំទាវក៏បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិ បាលអាណត្តិទី៧នេះប្រាប់ដល់យោធិនទាំងអស់ដែលបានចូលរួមផងដែរ ដោយលោកជំទាវបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ជាកម្មវិធីនយោបាយមានគោលដៅ ច្បាស់លាស់ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដនិយម ហើយមានគោលបំណងចម្បង ដើម្បីអោយប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ឆ្នាំ២០៥០។ក្នុងនោះដែរកងយោធពល ខេមរភូមិន្ទជាកងទ័ពរបស់ជាតិមានភារកិច្ចបម្រើប្រទេសជាតិមាតុភូមិ៕ អត្ថបទ ៖ បាន ចក់​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        96
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm