កម្ពុជា​ចាត់ទុក​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​​ ធ្វើការ​ងារ​កាត់​បន្ថយ​ហានិភ័យ ​គ្រោះ​មហន្តរាយ​នៅ​​កម្ពុជា​បានច្រើន

2021/07/01 08:45:59 pm        422

ភ្នំពេញ ៖ ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាសម្តេចតេជោ ​នាយករដ្ឋមន្ត្រី ​និង​តំណាង​ដ៏ខ្ពស់ខ្ពង់​ឯកឧត្តម ​នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ បានមានប្រសាសន៍​ថា ​ភាពជាដៃគូ ស្ថាប័នសំខាន់ៗ ​និងកិច្ចសហប្រតិបត្តិការ រួមមាន​ស្ថាប័ន​រាជរដ្ឋាភិបាល ​និងអង្គការ​ដៃគូអភិវឌ្ឍន៍​នានា បានធ្វើការងារ​កាត់​បន្ថយហានីភ័យ គ្រោះ​មហន្តរាយ​នៅកម្ពុជា។

ការលើកឡើងបែបនេះ​ ធ្វើឡើងក្នុងពិធីបើក​ កិច្ចប្រជុំសម្របសម្រួល​រវាង គ.ជ.គ.ម. និងអង្គការ​ដៃគូ​អភិវឌ្ឍន៍​កម្ពុជា​ សហការ​ជាមួយ​ក្រុមការងារ អស់លោក​ជាសហប្រធាន ​HRF និង JAG -តំណាងភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការ PPC ដែលបានខិតខំប្រឹងប្រែងក្នុងការ រៀបចំឱ្យកិច្ចប្រជុំនាពេលនេះ​ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ​នៅកម្ពុជា​ នាព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១នេះ ។

ក្នុងឱកាសបើក​កិច្ចប្រជុំនេះ ឯកឧត្តម ហង្ស សាមឿន ធ្វើការវាយតម្លៃខ្ពស់ចំ ពោះក្រុមការងារ បច្ចេកទេស​របស់ គ.ជ.គ.ម. ដែលដឹកនាំដោយ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និង​ជានាយកគម្រោង​ ដែលសហការជាមួយ​ក្រុមការងារ HRF JAG និង PPC ដែលបាន​ខិតខំ​ប្រឹងប្រែង​លើការងារគ្រប់គ្រង​គ្រោះមហន្តរាយ នាពេលនេះ​ គឺជាការសមស្របបំផុត ដែលបម្រើជាគុណ​ប្រយោជន៍​ ក្នុង​ការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត រវាងគណៈកម្មាធិការជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ និងអង្គការដៃគូ ក្នុងគោលបំណងកាត់បន្ថយ ផលប៉ះពាល់ ដល់សង្គម-សេដ្ឋកិច្ច នឹង បរិស្ថានដែលបង្កឡើង​ដោយមុខសញ្ញាគ្រោះថ្នាក់​ដោយធម្មជាតិ និង ដោយ​មនុស្ស​ ហើយក៏ជាការប្រយុទ្ធ​នឹង​ហានិភ័យ​ គ្រោះមហន្តរាយ។

ឯកឧត្តម បន្តថា តាមរយៈប្រព័ន្ធអនឡាញ ​ដើម្បីជួបប្រជុំពិគ្រោះយោបល់ ​ក៏ដូចជាការអនុវត្តនូវ សកម្មភាព​ការងារចាំបាច់ផ្សេងៗ ។​ នៅអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​ប្រទេសកម្ពុជាមានការ អភិវឌ្ឍន៍ គួរឲ្យ​កត់​សម្គាល់ ​មិនត្រឹមតែក្នុង​ទិដ្ឋភាព​សន្តិសុខ និងនយោបាយ ​ថែមទាំងសេដ្ឋកិច្ច និង​សង្គ្រាមផងដែរ។

ក្នុងឆ្នាំ២០២០កម្ពុជា​យើងបាន ​នៅពេលទឹកជំនន់ ​កំពុងវាយប្រហារខ្លាំង គណៈកម្មាធិការជាតិ ​គ្រោះ​មហន្តរាយ ​ដោយសហការជាមួយ HRF និង JAG ​ចុះ​ទៅកាន់​ខេត្តគោល​​ដៅ ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ ដើម្បី​ធ្វើការ​ប៉ាន់ប្រមាណ​អំពី​ ផល់​ប៉ះពាល់​ និង​តម្រូវ​ការ​របស់​ប្រជាជន។ ទទួលរង​គ្រោះមហន្តរាយ ​​ដោយ​​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​ប៉ះពាល់​២៥រាជធានី-ខេត្ត ​ជាពិសេស ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និងរាជធានីភ្នំពេញ។ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានបង្កើតឡើងជាសេនាធិការឱ្យ រាជរដ្ឋាភិបាល ដើម្បីដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារគ្រប់គ្រងគ្រោះ មហន្តរាយនៅកម្ពុជា៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm