ក្រុមយុវជនសង្គមស៊ីវិល តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមអាជ្ញាធរមូលដ្ឋានអំពាវនាវឲ្យប្រុងប្រយ័ត្តខ្ពស់ចំពោះក្រុមប្រឆាំងជ្រុលនិយម និងរួមគ្នាកម្ចាត់មនោគមវិជ្ជាខ្មៅកខ្វក់ចេញពីកម្ពុជា

2024/02/07 12:05:59 am        307

ភ្នំពេញ៖ មួយរយៈពេលនេះគេសង្កេតឃើញថា មានក្រុមយុវជន អង្គការ សមាគម បាន ធ្វើ យុទ្ធនាការ ឃោសនា និងធ្វើវេទិកាសាធារណៈ ជាច្រើនកន្លងមក មានដូចជា ការផ្សេព្វផ្សាយ សៀវភៅ ខៀវ លើកផ្លាកដដា វេទិកាតាមបណ្តាលខេត្ត ក្រុម ជាដើម។ រហូត មក ដល់ ពេល បច្ចុប្បន្ន នេះ មានបណ្តាលអង្គការ សមាគម សង្គមស៊ីវិល នានា បានចេញសេចក្តីប្រកាសថ្កោលទោស ក្រុម ប្រឆាំងជ្រុលនិយម និងធ្វើការំពាវនាវ ដល់បណ្តាលគណបក្សនយោបាយ នានា ប្រមូល កម្លាំង ជាតិ ទាំងមូល ដើម្បីចូលរួមកម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយម ដើម្បីប ន្ត រក្សា បាន នូវ សេ្ថរភាព សុខសន្តិភាព និងការអភិវឌ្ឍពេញលេញ។ 

យុវជន ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង ១៦ ផែន និងជាប្រធាន ក្រុម យុវជន សង្គម ស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានអង្កេតឃើញថា មានបណ្តាលយុវជន អង្គការ សមាគម ជាច្រើន នាំ គ្នា ផ្សព្វ ផ្សាយ ធ្វើការអំពាវនាវ ដល់បណ្តាលគណបក្សនយោបាយ អង្គការ សមាគម រួមគ្នា លុប បំបាត់ មនោគម វិជ្ជា ជ្រុលនិយមចេញពីកម្ពុជា។

លោកបន្តថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្តែងការសោកស្តាយ និងថោ្កល ទោស ចំពោះ មេ ដឹកនាំ ក្រុម ប្រឆាំងជ្រុលនិយមដែលតែងតែយក សមាជិក សមាជិកា របស់ខ្លួនមក ចូល រួម ធ្វើ អំពើ ខុស ច្បាប់ ជាចរិកនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែង មាន មេដឹកនាំ ក្រុម ប្រឆាំង ជា ទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ លាបពណ៌ បង្កើតគោល នយោបាយ ភូតភរកុហក ប្រជាភិថុត បោក បញ្ឆោត សកម្មជន របស់ ខ្លួន ឲ្យ ជឿលង់ មនោគម វិជ្ជា ខ្មៅ កខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។

បំណែកលោក ជុំ ហាក់ បានលើកឡើងថានយោបាយក្រុមប្រឆាំង គឺរាប់សិប ឆ្នាំមក នេះ មិន ដែល បាន ផ្តល់ ផល ចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌ នយោបាយល្អៗ ហើយ បង្កើតនូ វវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។ កន្លងមកមុន ការ បោះឆ្នោត នីតិកាល ទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុល បានចេញសារ គំរាម ក្នុង ន័យ នយោបាយ ទុច្ចរិកខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍ ពេញ លេញ ពិសេសការបង្កើតមហាព្រឹត្តការណ៍ ដ៏អស្ចារ្យក្នុង ប្រវត្តសាស្រ្តកម្ពុជាផងនោះ យើងគួរ តែ នាំ គ្នាអ បអរសាទរ និងចូលរួមលើវិថីសន្តិភាព។

ចំណែកលោក ជុំ ហាក់ រួមទាំងសមាជិក សមាជីកា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង១៦ផែន បានឲ្យដឹងថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចេញ យុទ្ធនាការ ឃោសនា ជា ទ្រង់ ទ្រាយ ធំ តែម្តង ហើយក៏សូមអំពាវនាវដល់ប្រជាជនគ្រប់មជ្ឍដ្ឋាន សិស្ស និស្សិត មន្រ្តីរាជការ ម្ចាស់ អាជីវករ លក់ដូរ ជាដើម ចូលរួមទាំងអស់គ្នា ។ ក្នុងរយៈ ពេល នេះ ជា រយៈពេល ដ៏ មាន សារៈ សំខាន់ បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និង សមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ ២០៣០ និង រយៈ ពេល វែង នៅ ឆ្នាំ ២០៥០។

លោកបន្តថា ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បី កសាង ប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និង ការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារ លទ្ធិ ប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់ នយោបាយ ជ្រុលនិយមឱ្យចេញផុតពីកម្ពុជា៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm