ប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃប្រគល់ និងទទួលផ្លូវ១ខ្សែ នៅស្រុកកណ្តៀងខេត្តពោធិ៍សាត់

2024/02/07 12:39:45 am        339

ពោធិ៍សាត់ ៖ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិក​គណៈកម្មាធិការ​លទ្ធកម្ម​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ បានដឹកនាំប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍនជនបទ តំណាងក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុរួមនិងក្រុមបច្ចេកទេសចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់និងទទួលលើការ​ស្តារ​ឡើង​វិញ​ផ្លូវក្រាលដីល្បាយក្រួសមួយខ្សែប្រវែង៧២០០ ស្ថិតក្នុងឃុំកណ្តៀង ឃុំស្វាយលួង​ និង​ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

 

លោក ធីម សុធារ៉ា ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថា ផ្លូវលំជនបទ ១ខ្សែ​ប្រវែង៧២០០ម៉ែត្រ ចែកចេញជា២កំណាត់គឺកំណាត់ទី១ ប្រវែង៤៩០០ម៉ែត្រ និង​កំណាត់​ទី២ ប្រវែង២៣០០ម៉ែត្រ ទទឹងផ្លូវ៦ម៉ែត្រ និងកម្រាស់២តឹកដាក់លូប្រអប់១កន្លែង លូមូល​មុខ​២​ចំនួន​១កន្លែង និង​លូមូល​មុខ​១​ចំនួន​៣កន្លែង​ប្រើប្រាស​ថវិកាជំពូក២។ ផ្លូវ​លំនេះមានសារៈ ប្រយោជន៍​សំខាន់សម្រាប់ការដឹកជញ្ជូនកសិផលមកកាន់ទីផ្សារ មណ្ឌល​សុខភាព និង​សាលា​រៀន​របស់​ប្រជាពលរដ្ឋមានចំនួន៣ឃុំ របស់ស្រុកកណ្តៀងរូមមានឃុំកណ្តៀង ឃុំ ស្វាយលួង និ​ង​ឃុំកោះជុំ​។

 

បន្ទាប់ពីបានចុះពិនិត្យមើលដោយផ្អែកទៅលើសោភណ្ឌភាព និងគុណភាពផ្លូវក្រាលដីល្បាយ​ក្រួស​មួយ​ខ្សែប្រវែង៧២០០ ម៉ែត្ររួមទាំងលូកាត់ផ្លូវផងនោះ គណៈកម្មការ​អន្តរក្រសួង​បាន​សម្រេច​ឯកភាព​ទទួលយក ដោយក្នុងឱកាសនោះឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជា​សមាជិក​គណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំបន្ថែមដល់មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្តពោធិ៍សាត់ ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវលំជនបទទាំងអស់ ដែ​ល​ជា​សមិទ្ធផល​ថ្មី​នៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បី ជាប្រយោជន៍រួម​ទាំងអស់គ្នា និង​ផ្តល់​ភាពងាយ​ស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ដឹកជញ្ជួនកសិផល​ពីភូមិមួយទៅ​ភូមិមួយ​ប្រកបដោយសុវត្ថិភាព។ ឯកឧត្តមបានរម្លឹកថា កាលដើមឡើងតំបន់នេះផ្លូវលំមាន​លក្ខណៈ​លំបាកជាផ្លូវរទេះពិបាកក្នុងការ ធ្វើដំណើរ ប៉ុន្តែដោយមានការយក​ចិត្ត​ទុកដាក់​គិត​គូរ​ខ្ពស់​ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងអាជ្ញាធរដែនដី​ផង​នោះ​ធ្វើឱ្យតំបន់មួយចំនួនមានផ្លូវខ្វាត់ខ្វែងជាច្រើន នៅក្នុងមូលដ្ឋាន និងប្រែមុខប្រែ​មាត់​ជា​បន្ត​បន្ទាប់ជាការ រួមចំណែកពេលវេលាថវិកាកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        43
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        130
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm