ពេលការបោះឆ្នោតជិតមកដល់ ប្រជាពលរដ្ឋប៉ាគីស្ថាន និយាយថា អតិផរណា នឹងធ្វើឲ្យពួកគេពិបាករស់រាន

2024/02/07 01:48:41 am        210

ប្រទេសប៉ាគីស្ថាន នឹងរៀបចំការបោះឆ្នោតសកលរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការបោះឆ្នោតលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៨ ស្របពេលដែលប្រទេសមួយនេះ កំពុងជួបវិបត្តិសេដ្ឋកិច្ច អតិផរណាហក់ឡើងខ្ពស់ ការធ្លាក់ថ្លៃរូបិយវត្ថុ និងការត្រួសត្រាយផ្លូវងើបឡើងវិញ ក្រោមកម្មវិធីប្រាក់សង្រ្គោះ ៣ពាន់លានដុល្លាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ។ 

ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ប្រតិបត្តិការក្រោមរដ្ឋាភិបាលចាំផ្ទះ និងកម្មវិធីប្រាក់កម្ចីរបស់ IMF ដែលបានអនុម័តកាលពីខែកក្កដា ។

ក្រោមកិច្ចព្រមព្រៀងប្រាក់សង្រ្គោះ IMF តម្រូវឲ្យប៉ាគីស្ថានប្រមូលពន្ធថ្មីចំនួន ១,៣៤ពាន់លានដុល្លារ ដើម្បីឈានដល់ការទូទាត់សារពើពន្ធ ។ វិធានការនេះដែរ បង្កឲ្យកើតមានអតិផរណាហក់ឡើងខ្ពស់រហូតដល់ ៣៨ភាគរយ កាលពីខែឧសភា ដែលវានៅតែស្ថិតនៅពីលើអត្រា ៣០ភាគរយ ។

លោក Ishfaq Hussain គឺជាអ្នករត់រ៉ឺម៉កកង់បី អស់រយៈពេល ២០ឆ្នាំមកហើយ ប៉ុន្តែលោកនិយាយថា ជីវិតរបស់លោកពុំធ្លាប់ដែលពិបាកដូចសព្វថ្ងៃនោះទេ ។

ឪពុកកូន ៦ម្នាក់ វ័យ ៤៨ឆ្នាំម្នាក់នេះ អាចរកបានប្រាក់ពី ១ពាន់រូពី(ស្មើនឹង ៤ដុល្លារ) ដល់ ១.២០០រូពី(ស្មើនឹង៤,៣ដុល្លារ)ក្នុង១ថ្ងៃ កាលពីរយៈពេល ៥ឆ្នាំមុន ប៉ុន្តែអតិផរណានៅប៉ាគីស្ថាន ហើយនិងតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់បំផុត បានស៊ីប្រាក់ចំណូលរបស់គាត់ ។

លោកថា បច្ចុប្បន្នក្រោយបង់ថ្លៃជួលរ៉ឺម៉កកង់បីរបស់លោក និងថ្លៃសាំង ដែលមានតម្លៃកើនឡើងទ្វេដងពីរយៈពេល ៥ឆ្នាំមុន លោកអាចរកប្រាក់ចូលផ្ទះបានត្រឹម ៥០០រូពី(ស្មើនឹង ១,៨ដុល្លារ)ប៉ុណ្ណោះ ក្រោយធ្វើការពេញមួយថ្ងៃ ដែលវាមិនគ្រប់គ្រាន់នោះទេ ក្នុងការចិញ្ចឹមសមាជិកគ្រួសារ ៨នាក់របស់គាត់ ៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        19
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        59
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm