ក្រុមហាម៉ាស ឆ្លើយតបនឹងសំណើផែនការបទឈប់បាញ់នៅតំបន់ហ្កាហ្សា

2024/02/07 04:04:07 pm        260

ក្រុមហាម៉ាសនិយាយថាខ្លួនបានផ្តល់ការឆ្លើយតបរបស់ខ្លួនចំពោះសំណើក្របខ័ណ្ឌសម្រាប់បទឈប់បាញ់ថ្មីនៅក្នុងតំបន់ហ្កាហ្សា។ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដែលដាក់ចេញដោយអ៊ីស្រាអែល សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប មិនត្រូវបានចេញផ្សាយទេ។       

មុននេះត្រូវបានគេរាយការណ៍ថានឹងរួមបញ្ចូលបទឈប់បាញ់រយៈពេល៦សប្តាហ៍ នៅពេលចំណាប់ខ្មាំងអ៊ីស្រាអែលកាន់តែច្រើននឹងត្រូវបានដោះដូរជាថ្នូរអ្នកទោសប៉ាឡេស្ទីន។ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បាននិយាយថា ពួកគេកំពុងពិនិត្យមើលការឆ្លើយតបរបស់ក្រុមហាម៉ាស។  

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបច្ចុប្បន្នកំពុងស្ថិតនៅតំបន់មជ្ឈិមបូព៌ា បាននិយាយថា លោកនឹងពិភាក្សាអំពីការឆ្លើយតបរបស់ក្រុមហាម៉ាសជាមួយក្រុមមន្ត្រីនៅក្នុងប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធនេះ។ស្របពេលលោក Blinken ពុំបានបង្ហាញថាតើសហរដ្ឋអាមេរិកមានទស្សនៈបែបណាចំពោះការឆ្លើយតបនោះ លោកប្រធានាធិបតី Joe Biden បានហៅថាជាការទាមទារហួសហេតុ ដោយលើកឡើងថា ថ្នាក់ដឹកនាំអ៊ីស្រាអែល នឹងមិនយល់ព្រមយ៉ាងងាយស្រួល ចំពោះអ្វីដែលក្រុមនេះកំពុងស្នើសុំនោះទេ។  មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសបានប្រាប់ទូរទស្សន៍ BBC ថាក្រុមនេះបានបង្ហាញ ចក្ខុវិស័យវិជ្ជមាន ក្នុងការឆ្លើយតបទៅនឹងក្របខ័ណ្ឌនេះ ប៉ុន្តែបានស្នើសុំឱ្យមានការកែប្រែមួយចំនួនទាក់ទងការកសាងតំបន់ហ្កាហ្សាឡើងវិញ ការវិលត្រឡប់របស់អ្នកស្រុកទៅផ្ទះសម្បែងរបស់ពួកគេ និងការផ្តល់ឲ្យ សម្រាប់អ្នកដែលត្រូវបានភៀសខ្លួនចេញពីលំនៅឋាន។ 

មន្ត្រីរូបនេះបាននិយាយថា ក្រុមហាម៉ាសក៏បានស្នើសុំការដោះដូរទាក់ទងនឹងការព្យាបាលអ្នករបួស រួមទាំងការត្រឡប់ទៅផ្ទះរបស់ពួកគេ និងការផ្ទេរទៅកាន់មន្ទីរពេទ្យនៅបរទេសផងដែរ។  

សំណើនេះត្រូវបានបញ្ជូនទៅកាន់ក្រុមហាម៉ាស ប្រហែលមួយសប្តាហ៍មុន ប៉ុន្តែអ្នកតំណាងម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្លួនបានទទួលរហូតដល់ថ្ងៃអង្គារដើម្បីឆ្លើយតប ដោយសារតែផ្នែកខ្លះនៃសំណើនេះ មិនច្បាស់លាស់និងមិនពេញលេញ។ 

លោកនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed Bin Abdulrahman al Thani បានហៅការឆ្លើយតបរបស់ក្រុមហាម៉ាសថាជាភាពវិជ្ជមានជាទូទៅ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        370
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        417
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        394

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm