ក្រឡាប់រថយន្តលើផ្លូវល្បឿនលឿនស្លាប់មនុស្ស៥នាក់ និងរបួស២នាក់

2024/02/07 04:28:55 pm        6.8 K

កំពង់ស្ពឺ ៖ មនុស្សចំនួន ៥នាក់ស្លាប់ និង២នាក់រងរបួស ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយរថយន្ត Alphat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-6657 ជា​ប្រភេទ​រថយន្ត​រត់​ឈ្នួល បានក្រឡាប់ជាច្រើនជុំនៅលើផ្លូវល្បឿនលឿន ខណៈកំពុង​ធ្វើ​ដំណើរ​ទិស​ដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​គីឡូម៉ែត​លេខ២០ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើផ្លូវល្បឿនលឿន ដែល​បណ្តាលឲ្យមនុស្សចំនួន ៥នាក់ បានបាត់បង់ជីវិត និងពីរនាក់រងរបួសធ្ងន់ធ្ងរ។

អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អ្នកបើកបរ សូមប្រកបដោយការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយ​មិនត្រូវវ៉ាជែងក្នុងស្ថានភាពមិនល្អ គោរពល្បឿននៃការបើកបរ មិនត្រូវបើក​ក្នុង​ស្ថានភាព​ដែល​ងងុយដេក ឬស្រវឹងឡើយ៕

សូមបញ្ជាក់ថាកាលពីថៃ្ងទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្បែរកន្លែងកើតហេតុនេះ ក៏មានករណីគ្រោះ​ថ្នាក់ចរាចរណ៍រថយន្ដ Rangrover មួយគ្រឿងបុករបាំងបាំងផ្លូវបណ្ដាលឲ្យខូតខាតយ៉ាងដំណំ និង​រងរបួសផងដែ។

ខណៈពេលនេះសមត្ថកិច្ចនគរបាល អធិការដ្ឋានស្រុកសំរោងទង នៃស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ បានសហការអន្ដរាគមន៍ជួយសង្គ្រោះ ករណីខាងលើ។

តាម​ការបញ្ជាក់ពីព័ត៌មានបឋមពីអ្នកឃើញហេតុការណ៍ថា រថយន្ត Alphat ពណ៌សដឹក មនុស្ស លក្ខណៈគ្រួសារ ៧នាក់ ក្នុងគោលបំណងទៅលេងខេត្ដព្រះសីហនុ អ្នកបើកបរជាស្រ្ដី និងមានអ្នក​ស្លាប់ ៥នាក់នៅហ្នឹងកន្លែង របួសធ្ងន់ ២នាក់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm