កសិករគំរូក្នុងស្រុកទឹកផុស ចិញ្ចឹមមាន់ស្រែលក់ រកចំណូលបានរាប់ពាន់ដុល្លារ និងមិនបាច់ចំណាកស្រុក

2024/02/07 04:59:03 pm        1.2 K

កំពង់ឆ្នាំង៖ កសិករគំរូឈ្មោះ សយ ចាន់ណា រស់នៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ចិញ្ចឹម​មាន់ស្រែនៅផ្ទះរបស់ខ្លួន រហូតដល់ជាង ២៥០០ក្បាល និងទទួលផលក្នុង១ខែៗ ចាប់​ពី​២៥០០ដុល្លារ ដល់៣០០០ដុលា្លរ។ ការងារនេះ បានធ្វើអោយរូបគាត់មិនបាច់ចំណាកស្រុក រស់​នៅ​ក្បែរប្រពន្ធកូន ហើយការចិញ្ចឹមមាន់នេះគឺទាមទារអោយកសិករប្រឹងប្រែងអត់ធ្មត់ និង​ទទួ​ល​យក​បច្ចេកទេសចិញ្ចឹមពីមន្ទីរកសិកម្មខេត្ត។

កសិករ សយ ចាន់ណា បានបន្ថែមថា កាលពីជិត១០ឆ្នាំមុន ដោយមានការបង្ហាត់​បង្ហាញ​នូវ​របៀប​ចិញ្ចឹម ការមើលថែ ក៏ដូចជាបច្ចេកទេសផ្សេងៗទៀតពីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង គាត់បានចាប់ផ្តើមចិញ្ចឹមមេមាន់ស្រែចំនួន១៥ក្បាល និង​ឈ្មោល​ចំនួន ៤ក្បាល។ ដោយសារការអនុវត្តតាមបច្ចេកទេសចិញ្ចឹមរបស់មន្ទីរកសិកម្ម រូប​គាត់​បាន​ពង្រីក​ការ​ចិញ្ចឹម​ជា​បន្តបន្ទាប់ រហូតបានធ្វើជា​កសិដ្ឋាន​មួយ​ក្រោយ​ផ្ទះ​មាន​ទំហំ​ប្រមាណ ១០ម៉ែត្រគុណ​នឹង​២០​ម៉ែត្រ​។ រហូតមកដល់សព្វថ្ងៃនេះ កសិករ សយ ចាន់ណា បានចិញ្ចឹម​មាន់​ស្រែ​បាន​រហូត​ដល់​ជាង​២​ពាន់ក្បាល ។ ចំពោះការលក់ចេញវិញ លោកបានកុងត្រា​ជាមួយ​ផ្សារ​ទំនើប​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ ដោយអាចលក់ជូនផ្សារទំនើបនោះក្នុង១ខែប្រមាណជាង១០០ក្បាលចំពោះមាន់សាច់ ពង​មាន់​បាន២ពាន់គ្រាប់ ។ ក្រៅពីនេះ លោកបានយកពងមាន់ទៅភ្ញាស់យកកូនផងដែរ ដែល​ក្នុង​១ខែ​ៗ លោកអាចលក់កូនមាន់ទៅអតិថិជនក្នុងសហគមន៍ ក៏ដូចជា​អ្នក​ចិញ្ចឹម​ដទៃ​ក្រៅ​ពី​សហគមន៍​ចាប់ពី២ពាន់ទៅ២៥០០ក្បាល។ ការងារនេះ បានធ្វើអោយ​លោក​រក​ចំណូល​បាន​ចាប់​ពី​២៥០០ដុល្លារ ដល់៣០០០ដុល្លារ ដែលក្រៅពីការផាត់ទូទាត់ការចំណាយទៅ លោកអាច​សល់​ប្រាក់​ចំណេញ​ចាប់ពី១៥០០ដុល្លារ។

កសិករ សយ ចាន់ណា មិនត្រឹមតែចិញ្ចឹមមាន់ស្រែលក់នោះទេ គាត់នៅ​ដាំដំណាំ​បន្លែ​បង្ការ​ផ្សេង​ៗ និងចិញ្ចឹមត្រី កង្កែប លក់អោយប្រជាពលរដ្ឋក្នុងសហគមន៍ទៀតផង ហើយ​ការងារ​កសិកម្ម​ក្នុង​គ្រួសារ​បែប​នេះ បានធ្វើអោយជីវភាពគ្រួសារលោកធូរធារ មិនបានខ្ចីបុលពីធនាគារ ឬ​មីក្រូ​ហិរញ្ញ​វត្ថុ​ណា​ឡើយ។ លោកបានពេញចិត្តនឹងការងារនេះណាស់ លោកក៏មា​ន​មហិច្ឆតា​ពង្រីក​ការ​ចិញ្ចឹម​របស់​លោក​បន្ថែមទៅទៀត ហើយបើប្រជាកសិករណាចង់ចេះចិញ្ចឹមមាន់ស្រែនេះ លោកនឹងអាច​បង្រៀន​ដោយ​មិនគិតប្រាក់ឡើយ តែសូមអោយការចិញ្ចឹមនោះ ត្រូវតែចេះអត់ធ្មត់ និងព្យាយាម៕ អត្ថបទ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        92
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        124
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm