ប្រមុខការទូតរុស្ស៊ី សង្កត់ធ្ងន់លើការរក្សាទំនាក់ទំនង ប្រកបដោយស្ថិរភាពជាមួយកូរ៉េខាងត្បូង

2024/02/07 07:09:21 pm        80

ប្រមុខការទូតរបស់ខ្លួនប្រចាំទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសរុស្ស៊ី មិនចង់ទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងត្បូង «ធ្លាក់ដល់ចំណុចសូន្យទេ» ហើយមើលឃើញថា វាចាំបាច់ណាស់ក្នុងការរក្សាស្ថានភាពដដែល ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត ខណៈប្រទេសទាំងពីរ មានការខ្វែងគំនិតគ្នាជុំវិញសង្គ្រាមនៅអ៊ុយក្រែន កូរ៉េខាងជើង និងបញ្ហាផ្សេងៗទៀត។

ឯកអគ្គរដ្ឋទូត ជេអូហ្គី ហ្ស៊ីណូវីវ ( Georgy Zinoviev) បានធ្វើការអធិប្បាយ ខណៈដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែតានតឹង ចាប់តាំងពីសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន និងថ្មីៗនេះ ជាមួយនឹងកិច្ចសហប្រតិបត្តិការយោធា ដែលកំពុងកើនឡើងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ។

ប្រទេសរុស្សី បានចាត់ទុកប្រទេសកូរ៉េខាងត្បូងថា ជា «ប្រទេសមួយក្នុងចំណោមប្រទេសអមិត្ត»របស់ខ្លួនសម្រាប់ការចូលរួមក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលដឹកនាំដោយសហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

សម្រាប់ទីក្រុងសេអ៊ូល ការពង្រីកទំនាក់ទំនងយោធារបស់រុស្ស៊ីជាមួយកូរ៉េខាងជើង បានបង្កក្តីបារម្ភអំពីសន្តិសុខថ្មីៗ។ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតសង្ស័យថា កូរ៉េខាងជើង កំពុងផ្តល់អាវុធដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាថ្នូរនឹងជំនួយពីទីក្រុងមូស្គូក្នុងផ្នែកបច្ចេកវិទ្យាអាវុធ ដែលជាការអះអាងត្រូវបានបដិសេធដោយរុស្ស៊ី។

លោកហ្ស៊ីណូវីវ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap កាលពីថ្ងៃអង្គារថា៖«ទំនាក់ទំនងទ្វេភាគីរបស់យើង មិនល្អដូចដែលយើងសង្ឃឹមនោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏មិនបានឈានដល់កម្រិតកំពូលដែរ»។

លោកបាននិយាយតាមរយៈអ្នកបកប្រែថា៖«អាទិភាពចម្បងរបស់យើង គឺរក្សា និងធ្វើឲ្យស្ថិរភាពទំនាក់ទំនងទ្វេភាគី ដែលយើងមាន ការពារទំនាក់ទំនងកុំឲ្យកាន់តែធ្ងន់ធ្ងរដល់កម្រិតប្រឈមមុខគ្នា និងជៀសវាងពីសកម្មភាពដែលអាចបណ្តាលឲ្យធ្លាក់ចូលក្នុងស្ថានភាពយ៉ាប់យ៉ឺន។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm