រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យផ្លូវចំនួន ២ខ្សែ ក្នុងខេត្តត្បូងឃ្មុំ

2024/02/07 07:35:06 pm        213

ត្បូងឃ្មុំ ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំ ក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST​ ដែលរងការខូចខាតជា មួយខ្សែ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុច ភូមិ​ដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទៅដល់ភូមិឈូកសរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែល​មានប្រវែង ១៤,៨៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ ។ និងបន្តចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវមួយខ្សែទៀត ដែលមានប្រវែង ១១,២០០ម៉ែត្រ ដែល​តភ្ជាប់​ពី​ភូមិ​គោក​ស្រុក ឃុំគោកស្រុក ស្រុកតំបែរ ទៅភូមិទេព្យនិមិត្ត ឃុំគរ ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែ​ល​ស្ថាបនា បានប្រមាណ ១០% នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤ នេះ ។

បើតាមលោក អាន ស៊ីណា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានឳ្យដឹងថា ផ្លូវក្រាល​កៅ​ស៊ូ​ពីរ​ជាន់​ប្រភេទ DBST ដែលរងការខូចខាតជា មួយខ្សែ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់​ចំណុច ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទៅដល់ភូមិឈូកសរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូ​ងឃ្មុំ ដែលមានប្រវែង ១៤,៨៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ កំពុងរងការខូចខាតយ៉ាងខ្លាំង ដែល​ចាំ​បាច់ត្រូវជួសជុលឡើងវិញ ខណៈការត្រួតពិនិត្យនេះដើម្បីវាយតម្លៃពីទំហ៊ំនៃការខូចខាត និង​ទឹកប្រាក់ដែលត្រូវជួសជុល ធ្វើសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ លោកបន្តថា ដោយ​ឡែកផ្លូវមួយខ្សែទៀតដែលកំពុងឈូសឆាយស្ថាបនា គឺក្រុមការងារ​បច្ចេក​ទេស និង​ពន្លឿន​ធ្វើ​យ៉ាងឲ្យ​បានរួចរាល់ក្នុងដំណាចឆ្នាំ២០២៤ នេះ ។

បន្ទាប់ពីចុះត្រួតពិនិត្យខ្សែផ្លូវទាំង ២ខ្សែ រួចមក ឯកឧត្ដមរដ្ឋមន្រ្តី និងក្រុមការងារក៏ បានបន្ត​អញ្ជើញ​ជួប​សំណេះសំណាល និងពិនិត្យសាលាបុណ្យ និងជាទីស្នាក់ការភូមិគំរូមួយកន្លែង ស្ថិតនៅ​ភូមិ​ល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ និងបានជួបសំណេះសំណាល ជាមួយបង​ប្អូន​ប្រជា​ពលរដ្ឋ​នោះផ​ងដែរ ។ នៅក្នុងឳកាសជួបសំនេះសំណាលនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំ​នូ​វការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹក​រលឹក​ពីសំណាក់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជា​ណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ ក្នុងនោះឯកឧត្តម​ក៏​បាន​ជូន​ឧបករ​ណ៍​បំពង​សំឡេង​ចំនួន ៥ឈុត ដល់សហគមន៍ខាងលើ ដើម្បីប្រើប្រាស់ផងដែរ ៕

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        45
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm