រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យផាកពិន័យ និងពិនិត្យរថយន្ដគ្រប់ប្រភេទ​ដែលបំពាក់ភ្លើង​ខុសបច្ចេកទេស ពិសេសភ្លើងសឺរ៉ែន ឬភ្លើងហ្វា

2024/02/07 12:53:28 pm        300

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់បទបញ្ជាឲ្យផាកពិន័យ និង​ពិនិត្យ​រថយន្ដ​គ្រប់​ប្រភេទដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ពិសេសការបំពាក់ភ្លើងសឺរ៉ែន ឬ​ភ្លើងហ្វា ដែលធ្វើឲ្យចាំងភ្នែកដល់អ្នកដទៃ និងមានហានិភ័យនៅពេលបើកបរឲ្យខាងតែបាន ដោយ​គ្មាន​ការ​យោគយល់ និងលើកលែងនោះឡើយ។

បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខក្រសួងមហាផ្ទៃនេះ គឺបាន​ធ្វើឡើងក្នុ​ង​ឱកាស​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នៅ​ព្រឹក​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះនៅទីស្តីការក្រសួងសារធារណការ និងដឹកជញ្ជូន ដោយ​មាន​ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់បានចូលរួម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានសង្កត់ធ្ងន់ថា ការបំពាក់​ភ្លើង​ខុស​លក្ខណៈ​បច្ចេកទេស​ទាំង​ភ្លើង​ហ្វា និងភ្លើងក្រហមខៀវដូចភ្លើងសឺរ៉ែនរបស់សមត្ថកិច្ច តែងកើតមាន​ឡើង​នៅ​លើ​រថយន្ដ​ដឹក​ទំនិញ​ធុន​ធំ ហើយកន្លងទៅឯកឧត្តមឃើញ និងជួបរថយន្ដទាំងនោះ​ផ្ទាល់​ពេល​ធ្វើ​ដំណើរ​តាម​បណ្ដាខេត្ត។ ក្រៅពីការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ឯកឧត្តម​ឧបនាយករដ្ឋ​មន្ដ្រី ​ស សុខា ក៏បានណែនាំឲ្យពិនិត្យមើលរថយន្ដទាំងឡាយ ពិសេស​រថយន្ដ​ដឹកនាំ​​ទំនិញ​ធុនធំ​ដែល​បិទ​ស្ទឹក​ឃ័រ​អក្សរ ឬរូបភាពផ្សេងនៅលើកញ្ចក់ ឬដាក់​រាំងនន ដែលធ្វើបាំងគំហើញ​នៅ​ពេល​បើកបរ ហើយជាកត្តាងាយរងគ្រោះថ្នាក់ដល់អ្នកដទៃនៅតាមដងផ្លូវផងដែរ។

នៅក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានមើលឃើញផងដែរថា កន្លង​ទៅ​ស្នង​ការ​នគរបាលរាជធានី-ខេត្តអនុវត្តការងារនេះបានល្អហើយ ប៉ុន្ដែហាក់​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព ឬអស់ទាំងស្រុងនៅឡើយទេ ពោលឯកឧត្តមនៅបន្ដឃើញមានការដាក់វាំងនន ឬបិទអក្សរ ឬ​រូបភាពផ្សេងៗដោយផ្ទាល់តែម្ដង ហើយពេលខ្លះបើកកាត់គោលដៅសមត្ថកិច្ចតែម្ដង ដូច្នេះ​ត្រូវ​ពង្រឹង​យក​ចិត្តទុកដាក់លើការងារនេះឡើងវិញនៅគ្រប់គោលដៅទាំងអស់ចាប់ពីពេលនេះតទៅ។

បើយោងតាមរបាយការណ៍របស់អនុគណៈកម្មការទី២នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើងសរុប ៣,៣១៧លើក(យប់៥៥%) បណ្តាល​ឲ្យស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ មូលហេតុបង្ក​គ្រោះថ្នាក់​រួមមាន បើកបរល្មើសល្បឿន ៤១% មិនគោរពសិទ្ធិ២២% មិនប្រកាន់ស្តាំ៩% បត់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយាន៥% ស្រវឹង៣% ភ្លើង/សញ្ញា១% សុខភាព/ងងុយ១% និង​កត្តា​អាកាស​ធាតុ​១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨០% (១,២៧៩/១,៥៩០នាក់) មាន​អ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩% (៨៨៨/១,២៧៩នាក់)៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំ​គុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»
2025/03/18 12:35:15 pm        1
នាវាកងទ័ពជប៉ុនមានអាទិភាពមុនគេបង្អស់ក្នុងការចូលចតនៅកំពង់ផែរាមបន្ទាប់ពីសាងសង់រួច
2025/03/18 12:30:17 pm        1
មន្រ្តីជំនាញ៖ ច្បាប់ខ្មែរបុរាណយកលំនាំទស្សនវិជ្ជាតាមបែបសាសនាជាពិសេសទស្សនវិជ្ជាពុទ្ធនិយម
2025/03/18 12:18:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំ​គុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»

2025/03/18 12:35:15 pm
​នាវាកងទ័ពជប៉ុនមានអាទិភាពមុនគេបង្អស់ក្នុងការចូលចតនៅកំពង់ផែរាមបន្ទាប់ពីសាងសង់រួច
2025/03/18 12:30:17 pm
​មន្រ្តីជំនាញ៖ ច្បាប់ខ្មែរបុរាណយកលំនាំទស្សនវិជ្ជាតាមបែបសាសនាជាពិសេសទស្សនវិជ្ជាពុទ្ធនិយម
2025/03/18 12:18:05 pm
​ទីភ្នាក់ងារ UN អំពាវនាវឱ្យបន្តការដឹកជញ្ជូនជំនួយចូលទៅហ្កាហ្សា ក្នុងពេលមានការបិទផ្លូវរបស់អ៊ីស្រាអែល
2025/03/18 12:11:15 pm
​WHO៖ ប្រទេសចំនួន៨ អាចនឹងអស់ការផ្គត់ផ្គង់ការព្យាបាលជំងឺអេដស៍ ដោយសារតែការកាត់បន្ថយទីភ្នាក់ងារ USAID
2025/03/18 12:09:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/03/17 08:18:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/03/16 01:12:26 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/03/13 08:50:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/03/17 08:03:41 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/03/17 09:50:16 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am