​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់កន្ត្រាក់​នៅ​ស្រុកឯកភ្នំ ទទួល​អំណោយ​ពីសាខាកាកបាទក្រហមខេត្ត

2021/07/01 06:38:36 pm        444

បាត់ដំបង៖ ប្រជាពលរដ្ឋ​រស់នៅឃុំចំនួន០៣ ក្នុង​ស្រុកឯកភ្នំ ដែល​បាន​រង​ការប៉ះពាល់​ដោយ​ភ្លៀង​ធ្លាក់​លាយ​ឡំ​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យផ្ទះ​របស់​ពួក​គាត់​មាន​ការ​ដួល​រលំ និង​ប៉ើង​ដំបូល កាល​ពីចុង​ខែ​មិថុនា ឆ្នាំ២០២១កន្លងទៅនេះ បាន​ទទួល​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​បាត់ដំបង​។

ក្នុង​ឱកាស​នាំយកអំណោយផ្ដល់ជូនពលរដ្ឋរងគ្រោះ នៅថ្ងៃទី០១ ខែ​កក្កដា ឆ្នាំ២០២១ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈ​កម្មា​ធិការ​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តបាត់ដំបង មានប្រសាសន៍ថា ពលរដ្ឋ​រងគ្រោះដោយ​ខ្យល់​កន្ត្រាក់​ត្រូវ​ទទួល​បាន​អំណោយ​នោះ​ មានចំនួន ១៦គ្រួសារ មាន​នៅឃុំ​ព្រែកខ្ពប ឃុំព្រែកហ្លូង និង​ឃុំព្រែកនរិន្ទ ដោយ​ក្នុងចំណោម​នេះ មាន ០៤គ្រួសារ បាន​​រង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។

ជា​មួយ​គ្នា​នោះ ឯកឧត្តម បាន​ផ្ដាំ​ផ្ញើសួរ​សុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល​តែង​តែ​យកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា និន្នាការ​នយោបាយណា​មួយ​ឡើយ។

ឯកឧត្តម ប៊ុន គឹមស៊ាន និងក្រុមការងារ ក៏បានចូលរួមសោកស្តាយជាមួយពលរដ្ឋបានបាត់បង់ជីវិត រង​​របួស និងអ្នករងគ្រោះ ដោយ​សារ​ខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ រួមមានរលំផ្ទះ និង​របើក​ដំបូ​ល និងបានផ្តាំផ្ញើសូមឲ្យមានការប្រុងប្រយ័ត្ន នៅពេលភ្លៀង​ត្រូវ​​រក​កន្លែងមានសុវត្ថិភាពជ្រក ហើ​យ​ត្រូវ​បិទ​ទូរស័ព្ទ​ជៀសវាង​គ្រោះថ្នាក់កើតឡើងជាយថាហេតុ រួម​ទាំង​បន្ត​អនុវត្ត​នូវ​វិធាន​ការ​ទប់​ស្កាត់​​ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាម​ការ​ណែនាំ​របស់ក្រសួងសុខាភិបាល​។

គូរបញ្ជាក់​ថា កាលពីថ្ងៃទី២៨ និងទី២៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តបាត់ដំបង មានភ្លៀងលាយ​ឡំ និង​ខ្យល់​កន្ត្រាក់ប៉ះពាល់លើ​ស្រុក​ចំនួន​​៤ ស្មើ​នឹងផ្ទះប្រជាពលរដ្ឋ និងសាលារៀនចំនួន ២៤១ខ្នង ដោយ​រងគ្រោះធ្ងន់២៣ខ្នង, មធ្យម១០៤ខ្នង និងស្រាល១១៤ខ្នង ក្នុង​នោះ មានស្រុក ស្រុក​មោង​ឫស្សី ស្រុកឯកភ្នំ, ស្រុករុក្ខគីរី និង​ស្រុកសង្កែ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        79
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        73
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm