មូលនិធិជាតិជំនួយសង្គម តែងតាំងប្រធានសាខារាជធានី-ខេត្ត ដើម្បីបង្កើនប្រិសទ្ធភាពការងារជូនពលរដ្ឋ

2024/02/07 10:43:29 pm        170

ភ្នំពេញ ៖ មូលនិធិជាតិជំនួយសង្គម បានតែងតាំងប្រធានសាខាមូលនិធិជាតិជំនួយសង្គមទាំង ២៥រាជធានី-ខេត្ត ក្នុងគោលដៅសំខាន់បង្កើនប្រសិទ្ធភាពការងារ ក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គម ក៏ដូចជា របបសន្តិសុខសង្គម សម្រាប់ប្រជាពលរដ្ឋ។ ការតែងតាំងនេះ គឺស្របពេលដែលរាជរដ្ឋាភិបាល ត្រៀមបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលកូវីដ-១៩ និងត្រៀមអនុវត្តកម្មវិធីថ្មីគឺ កម្មវិធីកញ្ចប់គ្រួសារ។

​មូលនិធិជាតិជំនួយសង្គម នៅដើមខែ កុម្ភៈ ឆ្នាំ ២០២៤នេះ បានតែងតាំងប្រធានសាខាមូលនិធិជាតិជំនួយសង្គម ចំនួន ២៥នាក់ ដើម្បីបំពេញតួនាទីនៅរាជធានី-ខេត្ត ទាំង២៥។ ក្នុងការតែងតាំងតួនាទីនេះ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមប្រឹក្សាមូលនិធិជាតិជំនួយសង្គម បានលើកឡើងថា តួនាទីជាប្រធានសាខានៅតាមរាជធានី-ខេត្ត 

ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងត្រូវយល់អំពី ចុក្ខវិស័យរបស់អង្គភាព។ ជាក់ស្ដែង គឺត្រូវបង្កើនប្រសិទ្ធភាពការងារ ការដោះស្រាយបញ្ហានានាក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានតម្លាភាពដើម្បីបម្រើផលប្រយោជន៍ជូនក្រុមពលរដ្ឋគោលដៅ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការតែងតាំងប្រធានសាខាមូលនិធិជាតិជំនួយសង្គមនេះ ក៏ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ត្រៀមបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅខែ មីនា ឆ្នាំ ២០២៤ និងស្របពេលដែលរាជរដ្ឋាភិបាល ត្រៀមអនុវត្តកម្មវិធីជំនួយសង្គមថ្មីមួយទៀត គឺកម្មវិធីកញ្ចប់គ្រួសារ ដែលជាកម្មវិធីមានលក្ខណៈអចិន្ត្រៃយ៍ នៅខែ មេសា ឆ្នាំ ២០២៤ផងដែរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សា លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។

ចំណុចនេះ ក៏ស្របតាមកម្មវិធីគោលនយោបាយអាទិភាពទី៣ «ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន»។

រយៈពេលប៉ុន្មានឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់អនុវត្តដោយជោគជ័យនូវកម្មវិធីជាតិជំនួយសង្គមចំនួន ៥រួចមកហើយ។ កម្មវិធីជាតិជំនួយសង្គមទាំងនោះ រួមមាន កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ចប់ កម្មវិធីឧបត្ថម្ភជួយដល់គ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុង ពេលមានសម្ពាធអតិផរណា។

គួរបញ្ជាក់ឱ្យដឹងដែរថា មូលនិធិជាតិជំនួយសង្គមជាអង្គភាពថ្មី ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបបង្កើតឡើងនៅឆ្នាំ ២០២២។ អង្គភាពនេះ មានតួនាទីភារកិច្ចសំខាន់ គ្រប់គ្រង និងចាត់ចែងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ៕ អត្ថបទ៖ គឹមហុក

 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm