ការផ្ទុះ ត្រូវបានលាន់ឮក្នុងទីក្រុងនានារបស់អ៊ុយក្រែនក្នុងពេលមានការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី

2024/02/08 12:20:38 am        110

រុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងគីវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន នៅព្រឹកថ្ងៃពុធនេះ ដោយបានសម្លាប់មនុស្សម្នាក់នៅភាគខាងត្បូង និងបណ្តាលឲ្យប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់គ្រាប់នៅក្នុងរដ្ឋធានី ជាកន្លែងមានការផ្ទុះជាច្រើនត្រូវបានលាន់ឮ។ សារព័ត៌មាន Kyiv Post បានរាយការណ៍ថា ការផ្ទុះខ្លាំងៗចំនួនពីរលើក ត្រូវបានលាន់ឮនៅកណ្តាលទីក្រុងនៅម៉ោងប្រហែល ៧ ព្រឹក ដោយយ៉ាងហោចណាស់ការផ្ទុះលើកទីពីរមានរយៈពេល៤៥នាទីក្រោយលើកទី១ បានផ្ទុះ។ អ្នកសារព័ត៌មានម្នាក់ បានឮសំឡេងប្រព័ន្ធការពារដែនអាកាស ស្ទាក់ចាប់មីស៊ីលជាច្រើនគ្រាប់ ហើយបានឃើញការផ្ទុះ១គ្រាប់នៅលើអាកាស។ អភិបាលក្រុងគីវ លោក វីតាលី ក្លីតឆ្កូ(Vitali Klitschko) បាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់ និងជំរុញឱ្យប្រជាជនស្នាក់នៅក្នុងទីជម្រករបស់ពួកគេ។ លោក Klitschko បាននិយាយថា ខ្សែបណ្តាញចរន្តខ្ពស់ចំនួនពីរនៅក្នុងរដ្ឋធានី ត្រូវបានបំផ្លាញដោយបំណែកគ្រាប់រ៉ុក្កែត ដោយបានផ្តាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន។ អភិបាលក្រុង មីកូឡាយ(Mykolaiv) លោក អូឡេកសានឌ័រ សេនកេវិច(Oleksandr Sienkevych) បាននិយាយថា ការវាយប្រហារដោយមីស៊ីលមួយគ្រាប់ នៅភាគខាងត្បូងទីក្រុង Mykolaiv បានសម្លាប់មនុស្សម្នាក់ និងបានបំផ្លាញអគារលំនៅឋានយ៉ាងហោចណាស់២០ខ្នង និងមានអ្នករងរបួសមួយចំនួនត្រូវបានរាយការណ៍។ អគារលំនៅឋានជាច្រើនខ្នងត្រូវបានបំផ្លាញ ដែលក្នុងចំណោមនេះប្រហែល ២០ខ្នង បានបាក់ដំបូល និងបំផ្លាញដល់បណ្តាញផ្គត់ផ្គង់ឧស្ម័ន និងទឹក។ 

នៅក្នុងប្រទេសអ៊ុយក្រែនទាំងមូល បានស្ថិតនៅក្រោមការប្រកាសអាសន្នអំពីការវាយឆ្មក់តាមអាកាសចាប់ពីម៉ោងប្រហែល ៦ព្រឹក នៅថ្ងៃពុធនេះ ដោយមានការព្រមានរបស់កងទ័ពអាកាសអ៊ុយក្រែន នៅលើ បណ្តាញ Telegram អំពីហានិភ័យនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        63
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        85
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm