សហគមន៍ធុរកិច្ចចក្រភពអង់គ្លេសបញ្ជាក់ថា ត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន

2024/02/08 12:25:14 am        55

មេដឹកនាំធុរកិច្ចនៅចក្រភពអង់គ្លេស (UK) បាននិយាយនៅសប្តាហ៍នេះថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសចិន ដែលជាប្រទេសមួយដែលកាន់តែមានសារៈសំខាន់សម្រាប់ចក្រភពអង់គ្លេសក្រោយពីចាកចេញពីសហភាពអឺរ៉ុប( Brexit)។

ការអធិប្បាយនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទក្នុងអំឡុងពិធីអបអរបុណ្យចូលឆ្នាំចិន២០២៤ ត្រូវប្រារព្ធឡើងរួមគ្នាដោយក្លិប 48 Group Club សភាពាណិជ្ជកម្មចិន នៅចក្រភពអង់គ្លេស (CCCUK) និងក្រុមប្រឹក្សាធុរកិច្ចចិន-អង់គ្លេស (CBBC)។

នៅឆ្នាំ ១៩៥៤ លោក Jack Perry ដែលជាស្ថាបនិកនៃសាជីវកម្មនាំចេញទីក្រុងឡុងដ៍ បានដឹកនាំក្រុមពាណិជ្ជករអង់គ្លេសចំនួន ៤៨នាក់ ក្នុងបេសកកម្មពាណិជ្ជកម្មជាប្រវត្តិសាស្ត្រទៅកាន់ទីក្រុងប៉េកាំង។ បេសកកម្មនេះ បានជួយបង្កើតទំនាក់ទំនងពាណិជ្ជកម្មសម័យទំនើបដំបូងបង្អស់ជាមួយប្រទេសចិន ដោយបានបំបែកទណ្ឌកម្មរបស់លោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិកប្រកបដោយប្រសិទ្ធភាពលើសាធារណរដ្ឋប្រជាមានិតចិន ដែលទើបបង្កើតថ្មី។

ពាណិជ្ជករទាំង ៤៨នាក់ ជាអ្នកបង្កើតក្លិប 48 Group Club។ ការធ្វើដំណើររបស់ពួកគេទៅកាន់ទីក្រុងប៉េកាំង ត្រូវបានគេស្គាល់ថា ជា «បេសកកម្មស្គាល់គ្នាលើកដំបូង (Icebreaking Mission)» ហើយសមាជិកក្លិបជា       «ក្រុមអ្នកស្គាល់គ្នាលើកដំបូង»។

នាយករដ្ឋមន្ត្រីចិនលោក លី គាំង (Li Qiang) បាននិយាយនៅក្នុងសារអបអរសាទរចំពោះព្រឹត្តិការណ៍ ដែលអានដោយលោក Zheng Zeguang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេសថា៖«ការអនុវត្តបានបង្ហាញឲ្យឃើញយ៉ាងពេញលេញថា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងចិន និងចក្រភពអង់គ្លេសមិនត្រឹមតែបម្រើផលប្រយោ ជន៍ជាមូលដ្ឋាននៃភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សន្តិភាព និងវិបុលភាពពិភពលោកទៀតផង»។

អត្ថបទដែលទាក់ទង

លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm        5
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm        11
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm