អង្គភាពចំនួន ១៥ បានឈានដល់វគ្គផ្ដាច់ព្រ័តជាអង្គភាពផ្តល់សេវាសាធារណៈគំរូ

2024/02/08 12:50:29 am        110

ភ្នំពេញ ៖ អង្គភាពចំនួន ១៥ រួមមានបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព បានឈានដល់វគ្គផ្ដាច់ព្រ័តជាអង្គភាពផ្តល់សេវាសាធារណៈគំរូ។ ជាការជ្រើសរើសជ័យលាភី គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ថ្នាក់ជាតិ នៅថ្ងៃទី ៧ ខែកុម្ភ: ឆ្នាំ ២០២៤នេះ បានចាប់ផ្ដើមដំណើរការ ការពិនិត្យ វាយតម្លៃ និងសម្រេចចុងក្រោយ ដោយតម្រូវអោយបេក្ខភាពទាំង១៥ ត្រូវធ្វើបទបង្ហាញពីទិដ្ឋភាពជាក់ស្តែង និងសមិទ្ធផលសម្រេចបានធៀបនឹងលក្ខណៈវិនិច្ឆ័យ គោលទាំង៨ សម្រាប់ការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំ និងវិស័យ សុខាភិបាល។

​ដំណើរការវាយតម្លៃដំណាក់កាលសម្រេចចុងក្រោយនេះ ប្រព្រឹត្តទៅរយៈពេល០២ ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី៧ និងទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ និងជាប្រធានគណៈកម្មការ វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ រួមជាមួយសមាជិកនៃគណៈកម្មការ ដែលមានសមាសភាពមកពី អន្តរក្រសួងពាក់ព័ន្ធ ព្រមទាំងក្រុមការងារគណៈកម្មការវាយតម្លៃបច្ចេកទេស។

ក្នុងការវាយតម្លៃនេះ ថ្នាក់ដឹកនាំ និងសមាជិក គណៈកម្មការ វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នឹងពិនិត្យវាយតម្លៃ ព្រមទាំងធ្វើចំណាត់ថ្នាក់លំដាប់ពីលេខ១ដល់ លេខ៥ ក្នុងចំណោមបេក្ខភាពអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពទាំង ១៥។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងក្នុងទំព័រហ្វេសប៊ុកផ្លូវការថា ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយមានការទទួលស្គាល់ និងផ្តល់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជាការកសាងភាពជាគំរូនៃការផ្តល់សេវាសាធារណៈ ដោយចាប់ផ្តើមពីវិស័យអប់រំ និងវិស័យសុខាភិបាល។

 ឯកឧត្តមបន្តថា ការវាយតម្លៃត្រូវបានធ្វើឡើងយ៉ាងសុក្រិត និងមានការចូលរួមពីគ្រប់ជាន់ថ្នាក់ ចម្រុះអន្តរក្រសួង ស្ថាប័ន ចាប់តាំងពីថ្នាក់ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត និងថ្នាក់ជាតិ។  

ឆ្លងកាត់ដំណាក់កាល ជ្រើសរើសបឋម និងដំណាក់កាលជ្រើសសម្រាំងកន្លងមក ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ បានឈានមកដល់ដំណាក់កាលវាយតម្លៃថ្នាក់ជាតិចុងក្រោយ ដើម្បីស្វែងរកជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដោយមានបេក្ខភាពជ័យលាភីចំនួន១៥អង្គភាព ចុងក្រោយចូលរួមធ្វើបទបង្ហាញដោយផ្ទាល់ នៅសាលាភូមិន្ទរដ្ឋបាលរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមនាព្រឹកនេះ។ បេក្ខភាពទាំងអស់ត្រូវឆ្លងកាត់លក្ខណៈវិនិច្ឆ័យ យ៉ាងល្អិតល្អន់ចំនួន៨ចំណុច ដែលពាក់ព័ន្ធជាមួយស្តង់ដាសេវាសាធារណៈ, និយាមនៃផ្តល់សេវា, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការគ្រប់គ្រងធនធានមនុស្ស, ការរៀបចំកែលម្អបរិស្ថានអនាម័យ, ទំនាក់ទំនងជាមួយសហគមន៍, ការដោះស្រាយបញ្ហាប្រឈម និងនវានុវត្តន៍។  

 គួររម្លឹកថា កាលពីឆ្នាំ២០១៨ បេក្ខភាពជ័យលាភីលេខ១ ក្នុងវិស័យអប់រំ បានទៅវិទ្យាល័យពេជ្រចិន្តា ខណៈ បេក្ខភាពជ័យលាភីលេខ១ ក្នុងវិស័យសុខាភិបាល រួមមាន៖ មន្ទីរពេទ្យបង្អែកបាកាន (CPA1) មន្ទីរពេទ្យបង្អែក ខេត្តកោះកុង (កម្រិត CPA2) និងមន្ទីរពេទ្យខេត្តកំពង់ចាម (កម្រិតCPA3) ។  អត្ថបទ.គឹមហុក

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm