មន្ត្រី​អត្តពលកម្ម​ពន្យល់​ពី​សិទ្ធិ​អនុគ្រោះ​អូឡាំពិក​ហ្គេម​នៅ​ប្រទេស​ជប៉ុន​ចុងខែ​កក្កដា​នេះ​

2021/07/02 05:48:37 pm        145

អត្តពលកម្ម​៖ ខណៈ​ដែល​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ ​នៅសល់​មិន​ដល់​មួយ​ខែ​ទៀត​ចូល​មក​ដល់ លោក ហ៊ុន បូរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ពន្យល់​ពី​ការចូលរួម​ប្រកួត​កីឡា​អូឡាំពិកតាមរយៈ​សិទ្ធិ​អនុគ្រោះ ដែល​កីឡាករ​អត្តពលកម្ម​ម្នាក់​នឹង​ត្រូវ​ចូលរួម​ប្រកួត​។​

​លោក ហ៊ុន បូរី បាន​ពន្យល់​ពី​សិទ្ធិ​អនុគ្រោះ (Wild Card)​ យ៉ាង​ដូច្នោះ​ថា «​យើង​បាន​ទៅ​ប្រកួត​ជម្រុះនៅ​ទីក្រុង​ដូ​ហាប្រទេស​កាតាកាលពី​ឆ្នាំ​២០១៩ ដោយ​កំណត់​ថិរវេលា​មិនបាន​ជាប់ (qualified) ក្នុង​វគ្គ​ជម្រុះ​នោះ​ឡើយ​។ ដូច្នេះ​ហើយ អូឡាំពិក​អន្តរជាតិបាន​អនុញ្ញាត​ឲ្យ​កម្ពុជា​យើងលេង​បាន​ត្រឹម​តែ​ ១​វិញ្ញាសា​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិនបើ​អត្ត​ព​លិ​ក​យើងអាច​ធ្វើ​បាន​ល្អ ក្នុង​ការ​ជម្រុះ​លើក​ទី​១ ក្នុង​ពេល​ប្រកួត​អូឡាំពិក​ឆាប់ៗ​ខាងមុខនេះមានន័យថា គាត់​អាច​បន្ត​លេង​នៅ​ក្នុង​ការប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឬ​ផ្ដាច់ព្រ័ត្រ ទៅតាម​ថិរវេលា​ដែល​គាត់​ធ្វើ​បាន​ល្អក្នុង​កម្រិត​បច្ចេកទេស​របស់​គាត់ ដែល​ត្រូវ​បាន​ធ្វើ​កំណត់ត្រា​នៅ​ក្នុង​លទ្ធផល​អត្តពលកម្ម​ពិភពលោក​»​។​

​លោក​លើ​ក​ឡើង​ទៀត​ថា កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ប៉ែន សុ​គង់ កំពុង​បង្កើន​ការ​ហ្វឹក​ហាត់​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​រត់​ល្បឿន​ ១០០​ម៉ែត្រនៅ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ហ្គេមនៅ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុនឆ្នាំ​២០២០ ដែល​នឹង​ដំណើរការ​ជា​ផ្លូវការ​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដារហូតដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ (​ពន្យារពេល​)​។ ចំពោះ​សិទ្ធ​ផល​ហ្វឹកហាត់ (Performent) របស់​បេក្ខភាព​អូឡាំពិក​ហ្គេម​របស់​កម្ពុជា​រូប​នេះ គឺ​ធ្វើ​បាន​ក្នុង​ថិរវេលា ១០.៨៧ វិនាទី​។​ ​សូម​បញ្ជាក់​ថា កម្ពុជា​បាន​ត្រៀម​ចូលរួម​ប្រកួត​កីឡា​អូឡាំពិកឆ្នាំ​២០២០ មាន​ចំនួន​ ២​ប្រភេទ​កីឡាគឺ​អត្តពលកម្មប្រកួត​ដោយ​កីឡាករ ប៉ែន សុ​គង់ និង​កីឡា​ហែលទឹក​ ១​វិញ្ញាសា​ហែល​សេរី​ ៥០​ម៉ែត្រ​បុរស​-​នារី​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm