ការវាយប្រហារនៅក្រៅជំរំតង់ទីក្រុង Rafah បង្កការភ័យខ្លាចក្នុងចំណោមពលរដ្ឋភៀសខ្លួនប៉ាឡេស្ទីន

2024/02/08 05:09:52 pm        79

ការវាយប្រហារបានធ្លាក់នៅជិតច្រកចូលជំរំតង់មួយកន្លែងក្នុងទីក្រុង Rafah នៃតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ បង្កឱ្យមានការភ័យខ្លាចក្នុងចំណោមប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួននៅទីនោះ។

វីដេអូដែលថតដោយសារព័ត៌មាន Reuters បានបង្ហាញពីប្រជាជនប៉ាឡេស្ទីនដែលមានទុក្ខព្រួយ កំពុងរត់ក្នុងភាពភ័យខ្លាច បន្ទាប់ពីឧបទ្ទវហេតុ ដែលបានបណ្តាលឱ្យរថយន្តមួយគ្រឿងរងការបំផ្លាញនៅខាងក្រៅជំរុំ។

លោក អាប់ដែលហាគីម អាវាត(Abdelhakim Awad) ជនភៀសខ្លួនប៉ាឡេស្ទីន បានប្រាប់សារព័ត៌មានរ៉យទ័រថា គ្រាប់រ៉ុក្កែតបានធ្លាក់ខណៈលោកនិងមិត្តភ័ក្តិមួយក្រុម កំពុងលេងកម្សាន្តជាមួយក្មេងៗនៅក្នុងជំរំ។

ពាក់កណ្តាលនៃប្រជាជនតំបន់ហ្កាហ្សា ២,៣ លាននាក់ កំពុងជ្រកកោននៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ៊ុមព័ទ្ធនោះ។

ជាមួយគ្នានេះ ក្រុមមន្ត្រី បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនបីនាក់ អំឡុងការវាយឆ្មក់លើជំរំជនភៀសខ្លួននៅតំបន់គ្រប់គ្រង West Bank កាលពីថ្ងៃពុធ ខណៈអ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក លោក Antony Blinken បានបញ្ជាក់លើតម្រូវការក្នុងការបន្ថយភាពតានតឹងក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់នេះ។

យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់ជនសង្ស័យដែលតាមចាប់ខ្លួន នៅក្នុងការបាញ់ប្រហារតគ្នាមួយ បន្ទាប់ពីឡោមព័ទ្ធលំនៅឋានដែលជននេះស្នាក់នៅ។ យោធា និយាយថា អ្នកប្រយុទ្ធប្រដាប់អាវុធពីរនាក់ផ្សេងទៀត ដែលព្យាយាមរត់គេចពីលំនៅឋានក៏ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការដែលមានរយៈពេល ៤ ម៉ោង ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm