ក្ដីសង្ឃឹម នៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា ខណៈជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសឈានចូលដល់ខែទី៥

2024/02/08 05:25:16 pm        153

ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានចូលដល់ខែទី៥ កាលពីថ្ងៃពុធស្របពេលមានក្តីសង្ឃឹមខ្ពស់សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងការបញ្ចប់ជម្លោះទាំងស្រុង។សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប បាននិងកំពុងព្យាយាមសម្របសម្រួលចំណុចរួមមួយ ដែលទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស អាចទទួលយកបាន ជាលក្ខខណ្ឌសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលភាគច្រើនត្រូវបានបំផ្លាញដោយការវាយលុករបស់យោធាអ៊ីស្រាអែល។ 

កាលពីថ្ងៃអង្គារ ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានផ្តល់ការឆ្លើយតបជាវិជ្ជមានចំពោះសំណើដែលផ្តល់ដោយក្រុមអ្នកសម្របសម្រួល ដែលកន្លងមកបានពិភាក្សា ជាមួយអ៊ីស្រាអែលលើសំណើនេះ។ ការរំពឹងទុកនៃបទឈប់បាញ់មិនឈានដល់កម្រិតខ្ពស់នោះទេ ចាប់តាំងពីបទឈប់បាញ់រយៈពេល៧ថ្ងៃមុនបានបញ្ចប់ទៅកាលពីចុងខែវិច្ឆិកា ប៉ុន្តែក្រុមហាម៉ាស ធ្លាប់បាននិយាយថាខ្លួនចង់បានការធានាបន្ថែមទៀតថាកិច្ចព្រមព្រៀងនេះអាចបញ្ចប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។ 

តាមសេចក្តីរាយការណ៍ សំណើនេះ នឹងមានបទឈប់បាញ់យ៉ាងហោចណាស់៤០ ថ្ងៃ នៅពេលក្រុមហាម៉ាស ដោះលែងជនស៊ីវិល ក្នុងចំណោមចំណាប់ខ្មាំងដែលនៅសេសសល់ ដែលខ្លួនកំពុងឃុំឃាំង ដោយដំណាក់កាលក្រោយៗទៀត ដើម្បីប្រគល់ទាហាន និងសាកសព។ 

ប៉ុន្តែ ងាកទៅការឆ្លើយបតបរបស់លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu វិញ លោកបានទាត់ចោលលក្ខខណ្ឌបទឈប់បាញ់មួយ នៅក្នុងតំបន់ហ្កាហ្សាដែលបានស្នើឡើងដោយក្រុមហាម៉ាស ដោយលើកឡើងថា ការយល់ព្រមតាមក្រុមនេះគឺជាគជ័យសម្រាប់ពួកគេ និងច្រានចោលសម្ពាធរបស់អាមេរិក ក្នុងការឈានទៅការបញ្ចប់ជម្លោះដែលមានការសម្របសម្រួល។

ការប្រយុទ្ធគ្នានៅក្នុងតំបន់រងការឡោមព័ទ្ធប៉ាឡេស្ទីនកាន់តែមានភាពតានតឹងកាលពីខែមុន ដោយរថក្រោះអ៊ីស្រាអែលបានរុលទៅមុខរយៈពេលពីរសប្តាហ៍នៅទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងហ្កាហ្សា ដែលអ៊ីស្រាអែលនិយាយថាខ្លួនបានកម្ចាត់ក្រុមសកម្មប្រយុទ្ធ ហើយយុទ្ធជនហាម៉ាសកាន់តែសកម្មក្នុងការតស៊ូប្រឆាំងនឹងអ៊ីស្រាអែល ដែលកងកម្លាំងនេះ បានរងការខាតបង់ដ៏ធ្ងន់ធ្ងរបំផុតរបស់ពួកគេក្នុងរយៈពេលតែមួយថ្ងៃកាលពីថ្ងៃទី ២៣ ខែមករា ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់ខ្លួនចូលទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        28
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        63
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm