ប្រមុខអង្គការសហប្រជាជាតិព្រមានថា ពិភពលោកស្ថិតក្នុង «សម័យកាលនៃភាពវឹកវរ»

2024/02/08 05:33:36 pm        138

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានកាលពីថ្ងៃពុធថា ពិភពលោកកំពុងឈានចូលដល់ «សម័យកាលនៃភាពវឹកវរ» ដោយក្រុមប្រឹក្សាសន្តិសុខដែលបែងចែកគ្នាយ៉ាងជ្រៅ ពុំអាចដោះស្រាយបញ្ហាធំៗបាន ដូចជាសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសជាដើម។ ដោយសង្គ្រាមនៅតំបន់ហ្កាហ្សា ឈានចូលដល់ខែទី៥របស់ខ្លួនកាលពីថ្ងៃពុធ លោក Guterres បានព្រមានថា ប្រសិនបើកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល បន្តដាក់សម្ពាធចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូងនោះវានឹងបង្កើននូវអ្វីដែលជាសុបិន្តអាក្រក់មនុស្សធម៌រួចទៅហើយ ជាមួយនឹងផលវិបាកនៅក្នុងតំបន់ដែលពុំអាចនិយាយបាន។

កងកម្លាំងអ៊ីស្រាអែល នៅក្នុងយុទ្ធនាការរបស់ពួកគេដើម្បីកម្ទេចក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមក កាលពីថ្ងៃទី ៧ ខែតុលា បានទម្លាក់គ្រាប់បែកឥតឈប់ឈរទៅលើតំបន់ហ្កាហ្សា និងបានធ្វើការវាយលុកតាមជើងគោក ដោយបានបណ្តាលឲ្យប្រជាជនជាងមួយលាននាក់ភៀសខ្លួនទៅភាគខាងត្បូង។ លោក Guterres និយាយក្នុងអំឡុងពេលសុន្ទរកថាទៅកាន់មហាសន្និបាតដែលបង្ហាញពីអាទិភាពឆ្នាំ ២០២៤ របស់លោកថា វាដល់ពេលហើយសម្រាប់បទឈប់បាញ់មនុស្សធម៌បន្ទាន់ និងការដោះលែងចំណាប់ថ្នូរទាំងអស់ដោយគ្មានលក្ខខណ្ឌ។

នៅក្នុងសុន្ទរកថា លោកបានអំពាវនាវឱ្យមានការផ្លាស់ប្តូរក្រុមប្រឹក្សាសន្តិសុខ និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ក្នុងចំណោមកំណែទម្រង់ផ្សេងៗទៀត។ នេះមិនមែនជាលើកដំបូងនោះទេ ដែលក្រុមប្រឹក្សាត្រូវបានបែងចែក ប៉ុន្តែវាជារឿងអាក្រក់បំផុត។ ភាពជាប់គាំង នាពេលបច្ចុប្បន្ននេះមានស្ថានភាពកាន់តែជ្រៅ និងកាន់តែគ្រោះថ្នាក់។ លោកនិយាយថា មិនដូចក្នុងអំឡុងពេលសង្រ្គាមត្រជាក់នោះទេ នៅពេលដែលយន្តការដែលបានបង្កើតឡើងយ៉ាងល្អ បានជួយគ្រប់គ្រងទំនាក់ទំនងប្រទេសមហាអំណាច ដែលយន្តការទាំងនោះបានបាត់បង់ នៅក្នុងពិភពពហុប៉ូលនាពេលបច្ចុប្បន្ននេះ។ លោក បានព្រមានថា ពិភពលោករបស់យើង កំពុងឈានចូលដល់សម័យកាលនៃភាពចលាចល ជាភាពសេរីដ៏គ្រោះថ្នាក់ និងមិនអាចព្យាករណ៍ទុកជាមុនបាន សម្រាប់ទាំងអស់គ្នា ជាមួយនឹងនិទណ្ឌភាពទាំងស្រុង៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        11
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm