គ.ជ.ប ក្រើនរំលឹកដល់បក្សនយោបាយធ្វើការឃោសនាបោះឆ្នោតត្រូវគោរពតាមច្បាប់ និងបទបញ្ជា

2024/02/08 07:10:47 pm        211

ឯកឧត្តម យិច សមិទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បាន​ក្រើន​រំលឹកដល់គណបក្សនយោបាយធ្វើយុទ្ធនាការឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ខាង​មុខត្រូវគោរពតាមច្បាប់ និងបទបញ្ជា។

ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងកំឡុងពេល​ឃោសនា​បោះឆ្នោត ដោយកិច្ចប្រជុំមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន តំណាង​គណបក្ស​នយោបាយ តំណាងទូតប្រចាំកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិល។

ឯកឧត្តមមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺ​យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនោះ គណបក្ស​នយោបាយ​ដែល​មាន​បំណង​ហែ​ក្បួន​ឃោសនាបោះឆ្នោតត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត យ៉ាងតិចឱ្យបាន៣ថ្ងៃមុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។

ឯកឧត្តមបញ្ជាក់ថា គណបក្សនយោបាយចំនួនបួន ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ មាន​សិទ្ធិ​ធ្វើ​ការ​ឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក៏​ដូចជាសេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និង​ត្រូវ​មាន​ការ​យោគ​យល់​អធ្យាស្រ័យគ្នាទៅវិញទៅមក។

ឯកឧត្តម បញ្ជាក់ថា កំឡុងគណបក្សនយោបាយស្នើធ្វើយុទ្ធនាការឃោសនា គឺត្រូវបញ្ជាក់​ពី​ព័ត៌មាន​សាម៉ី​ខ្លួនជាតំណាងគណបក្សនយោបាយ ទីតាំង ពេលវេលា ចំនួនអ្នកចូលរួម និង​យាន​ជំនិះ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​ការ​ហែក្បួន​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ក្នុង​រាជ​ធានី-ខេត្តចំណុះភូមិភាគ ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ហើយ​តម្រាយ​ផ្លូវ​នៃ​ក្បួន​ឃោសនា​នោះត្រូវឆ្លងកាត់រាជធានី-ខេត្តដទៃដោយ​សារ​ស្ថានភាព​ទីតាំង​ភូមិ​សាស្ត្រ​ជាក់​ស្តែង​នៃ​រាជធានី-ខេត្តនោះមានព្រំប្រទល់ជាប់គ្នា ដែលមិនអាចវាងបាន គណបក្ស​នយោបាយ​សាម៉ី​ត្រូវ​ជូន​ដំណឹង​ជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី-ខេត្តរៀបចំ​ការ​បោះឆ្នោត​ពាក់​ព័ន្ធ​យ៉ាង​តិច​ឱ្យបាន​៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា។

ជាមួយគ្នាឯកឧត្តមបានណែនាំដល់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះ​ឆ្នោត​ពាក់​ព័ន្ធ​ត្រូវ​ស្នើ​សុំកិ​ច្ចសហការ និងការសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដើម្បី​ចាត់វិធានការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងពេលឃោសនាបោះឆ្នោត។

ក្នុង​ពេលយុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តមបានស្នើដល់ភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវ​បាន​ចាត់​ចែង កម្លាំងការពារក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយថ្មើរជើង ឬយាន​ជំនិះ​គ្រប់​ប្រភេទ និងជុំវិញបរិវេណនៃការជួបជុំ ឬការឃោសនាជាសាធារណៈ ដោយរក្សាឱ្យ​បាន​នូវ​បរិយា​​កាស​សន្តិសុខ សុវត្ថិភាព គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ឬ​បង្ក​ការ​អុកឡុក ការរំខាន ឬចលាចលណាមួយ និងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀប​រយ​សម្រាប់​គ្រប់​គណបក្ស​នយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនគ្រប់ៗរូបដោយស្មើភាព និងគ្មាន​ការ​រើសអើង​។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតសរុបចំនួន ១១,៧៤៧ នាក់ ក្នុងនោះអ្នក​តំណាង​រាស្ត្រ​ក្នុង​តំណែងមានចំនួន ១២៥ នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១,៦២២​នាក់ ខណៈគណបក្សនយោបាយចំនួន៤ដែលចូលរួមប្រកួតប្រជែង រួមមាន គណបក្ស​ប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្ស​ឆន្ទះខ្មែរ​៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm