បង្គាចាក់ចាហួយជាង ៤ពាន់គីឡូក្រាម ត្រូវបានរកឃើញនៅតំបន់ត្រឡោកបែក

2024/02/08 07:26:07 pm        562

ខណៈរដូវសែនចិន-វៀតណាមនឹងឈានមកដល់ និងដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពីថ្នាក់​ដឹកនាំ នៃ​ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មន្ដ្រីអគ្គនាយកដ្ឋាន ការពារ​អ្នក​ប្រើ​ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ​ទំនិញនៅតំបន់ត្រឡោកបែក ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញ​បង្គា​មាន​ចាក់​ចាហួយ​ចំនួនជាង ៤ពាន់គីឡូក្រាម។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី ក្រោយចុះឃ្លាំមើល​ និង​ត្រួត​ពិនិត្យ​ទំនិញ​នានា​លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ប្រតិបត្តិការ​នេះ ក្រុមការងារបានចាប់ផ្តើមតាំងពីម៉ោង ៣ ទៀបភ្លឺដើម្បីធ្វើការឃ្លាំមើល។ លោក​បាន​បន្ត​ថា ជាលទ្ធផល ក្រៅពីទំនិញផ្សេងៗ ដូចជាមឹក ក្តាម និងអយស្ទ័រជាដើម ពុំបាន​រក​ឃើញ​វត្ត​មាន​សារធារធាតុគីមីហាមឃាត់នោះទេ។ ប៉ុន្តែបានរកឃើញ និងដក​ហូត​បង្គា​មានចាក់ចាហ៊ួយ ចំនួន ២៦០ កេសស្មើនឹងប្រមាណ ៤ ២៣៥ គីឡូក្រាម។

នៅក្នុងប្រតិបត្តិការនេះដែរ លោក ហេង មាលី ក៏បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នក​ចែក​ចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹង​ទទួល​ទិញ​យក​មក​លក់​បន្ត ហើយកុំឱ្យមានការដាក់លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែល​មិន​មាន​បទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល ម្ហូបអាហារ នាំឲ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាព​អ្នក​ប្រើប្រាស់។ លោកបានបន្ថែមថាវិស័យម្ហូបអាហារ ត្រូវបាន​កើន​ឡើង​ទៅ​តាម​កំណើន​ប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ននូវម្ហូបអាហារ ដែលមិនមាន​អនុ​លោម​ភាព​ សម្រាប់​សុខ​ភាព​របស់​ប្រជាពលរដ្ឋផងដែរ។

អ្នកនាង ណាង ស្រីនីត ពលរដ្ឋមកពីខេត្តព្រៃវែង បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ បាននិយាយថា សព្វ​ថ្ងៃនេះ គឺមានការព្រួយបារម្ភច្រើនអំពីសុវត្ថិភាពចំណីម្ហូបអាហារ ព្រោះមិន​សូវ​មាន​ជំនាញ​ក្នុង​ការ​ទិញ​ទំនិញ និងមិនស្គាល់ប្រភពច្រើនដូចគ្នាដែរ ដោយសារមកពីខេត្ត និងរវល់​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​។

សូមជម្រាបថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បានណែនាំជាប្រចាំ និង​ចង្អុល​បង្ហាញដល់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គ​នាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវ ការត្រួតពិនិត្យជាប្រចាំ និង​នៅ​ទូទាំងប្រទេស ដើម្បីធានាបាននូវទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមាន​សុវត្ថិភាព​ខ្ពស់ និងបន្តអប់រំឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ប្រកបអាជីវកម្មរបស់ខ្លួនដោយសុចរិត និង​ស្វែង​យល់​ពី​អំពើ​ល្មើស​ពាក់ព័ន្ធ​នឹង​ការ​ប្រកប​អាជីវកម្ម​ដែល​បង្ក​ឱ្យ​មាន​ហានិភ័យ​ដល់​សុខភាព​ប្រជា​ពលរដ្ឋ ក្នុងការប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm