ប្រមុខការទូតកម្ពុជាប្រាប់អ្នករាយការណ៍ពិសេសUNថា ការវាយតម្លៃណាមួយមកលើកម្ពុជា គួរតែចងចាំថា តើចេញពីប្រភពណា

2021/07/02 11:40:04 am        353

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានជួបជាមួយលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយនៅក្នុងពេលនោះលោក វិទិត មុនតាប៊ន បានចាត់​ទុកខ្លួន​លោក​ជាមិត្តល្អរបស់កម្ពុជា។

នេះបើតាមប្រកាសព័ត៌មានរបស់ក្រសួងការរបរទេស ដែលបានបង្ហាញលទ្ធផលនៃជំនួប​នៅ​រសៀលថ្ងៃទី០១ ខែកក្កដា ម្សិលមិញនេះ ដែលឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបតាមប្រព័ន្ធវីដេអូ ជាមួយលោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិ មនុស្ស​នៅកម្ពុជា។

កិច្ចពិភាក្សានេះ បានផ្តោតលើ(១) កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ (២)ជំងឺ កូវីដ១៩ និងផលវិបាករបស់វាព្រមទាំង (៣) សិទ្ធប្រជាធិបតេយ្យ និងពលរដ្ឋ។

ដោយចាត់ទុកខ្លួន​លោកជាមិត្ត​ល្អរបស់កម្ពុជា លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានគូស បញ្ជាក់​ពីការគោរព​ដ៏ជ្រាលជ្រៅចំពោះព្រះរាជាណាចក្រកម្ពុជា។

លោក បានសម្តែងនូវអំណរសាទរ ចំពោះ​កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរបស់កម្ពុជា នៅក្នុងយន្តការសិទ្ធិមនុស្ស ដូចជា​ការផ្តល់ ​សច្ចាប័ន​អនុសញ្ញា​អន្តរជាតិស្តីពី​សិទ្ធិមនុស្ស​ជាច្រើន ការចូលរួមក្នុងស្ថាប័នសន្ធិសញ្ញា ​យន្តការត្រួត ពិនិត្យតាមកាលកំណត់ និងអ្នករាយការណ៍ពិសេស និងការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសិទ្ធិ សេដ្ឋកិច្ចនិងសង្គម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ចំពោះលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន ដែល បាន​ទទួលការតែងតាំងជាអ្នករាយការណ៍ ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ​និង បានស្វាគមន៍ចំពោះវិធីសាស្ត្រប្រកប​ដោយការគោរព​របស់លោកសាស្ត្រាចារ្យ ព្រមទាំង​បានបញ្ជាក់ សារជាថ្មីពីកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ​ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយអ្នករាយការណ៍ ពិសេស។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈផងដែរលើការរៀបចំរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន​នៅ​ឆ្នាំ២០២២ និង​គំនិត​ផ្ដួចផ្ដើម​ដែល មាន​សក្ដានុពល​ពាក់ព័ន្ធ​មួយចំនួន។

ចំពោះការរីករាលដាល​នៃជំងឺកូវីដ១៩ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ដោយសង្ខេប ពីវិធានការ​ហ្មត់ចត់ និងយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការឆ្លើយតបនឹងវិបត្តិសុខភាព​ និងកាត់ បន្ថយ​ផលប៉ះពាល់សេដ្ឋកិច្ច-សង្គមលើជនងាយរងគ្រោះ ក្នុងនោះ មានកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ ការផ្តល់ ម្ហូបអាហារ​ក្នុងអំឡុងការបិទខ្ទប់ ​និងការចាក់វ៉ាក់សាំង។ អាទិភាព​របស់​រដ្ឋាភិបាល​គឺធានា​សិទ្ធិ​រស់រាន​ មានជីវិតនិងសុខភាព រួមជាមួយស្ថិរភាពសង្គម​ និងសុខភាពសាធារណៈ។

ជាការឆ្លើយតប លោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន បានស្វាគមន៍ចំពោះការឧបត្ថម្ភសាច់ប្រាក់ និងការចាក់វ៉ាក់សាំងការពារ ​ដោយឥតគិតថ្លៃនៅក្នុងប្រទេសកម្ពុជា។

​ស្តីពីប្រជាធិបតេយ្យ​​​និង​ពលរដ្ឋ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ​​ការវាយតម្លៃ​ ណាមួយមកលើប្រទេសកម្ពុជា គួរតែចងចាំថា តើការវាយតម្លៃនោះចេញពីប្រភពណា ហើយវាស្ថិតនៅ ត្រង់ណានៅពេលនេះ ។ យន្តការនានា ត្រូវបានរៀបចំបង្កើតឡើង ដើម្បីបង្កើតភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការ​សង្គមស៊ីវិល​ឲ្យកាន់តែជិតស្និទ្ធ លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ។

រាល់វិធានការច្បាប់ និងគ្រប់គ្រងរដ្ឋបាល ត្រូវបានពង្រឹង និងអនុវត្តនៅក្នុងព្រំដែនច្បាប់ ការចោទប្រកាន់ត្រូវបានធ្វើឡើងនៅចំពោះមុខតុលាការ ពាក់ព័ន្ធនឹង បទល្មើសព្រហ្មទណ្ឌនិងការរំលោភច្បាប់រដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញក្នុងការស្ដាប់ និងបដិសេធរាល់ការចោទប្រកាន់ ដែលជាផ្នែក​មួយ​នៃសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ។

នេះជាកិច្ចប្រជុំលើកទី៦ តាមប្រព័ន្ធវីដេអូ ដែលលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានជួប ជាមួយ​បណ្តា​ឥស្សរជន​នៃរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងអាណត្តិ របស់លោក។

អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានជួប ជាមួយឥស្សរជន និងតំណាងមកពីក្រសួងមហាផ្ទៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងយុត្តិធម៌។

លោកសាស្ត្រាចារ្យ វិចិត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសម្រួល​ឲ្យមានការសន្ទនាដោយបើក ចំហនិងប្រកបដោយការស្ថាបនា ដែលបង្ហាញពីការផ្ដល់​កិច្ច​សហប្រតិបត្តិការល្អរបស់កម្ពុជា នៅក្នុងអាណត្តិថ្មីរបស់លោក៕

អត្ថបទ ៖ មុត សុត 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm