ទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យមានកិច្ចសហការក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយគ្មានមីន

2024/02/08 09:22:38 pm        55

សៀមរាប ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឱ្យរដ្ឋបាលខេត្ត សៀមរាប និងមន្ទីរ-អង្គភាពជុំវិញខេត្ត ផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ 

ការស្នើឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ-អង្គភាពជុំវិញខេត្តកានាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះនៅសាលប្រជុំសា លាខេត្តសៀមរាបដើម្បីត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសិទ្ធនាម “កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន”។ 

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប តំណាងអាជ្ញាធរជាតិអប្សរា តំណាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងមន្រ្តីរដ្ឋបាលខេត្ត។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីតួនាទី និងកិច្ចការសំខាន់ៗរបស់កម្ពុជាក្នុងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្នុងនោះរួមមានការជំរុញសកលភាវូនីយកម្មនៃអនុសញ្ញា (ការកៀរគរប្រទេសមិន ទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុញ្ញា) ការជំរុញការងារបោស សម្អាតមីន និងកិច្ចសង្រ្គោះជនរង គ្រោះដោយសារមីន។ ពាក់ព័ន្ធនឹងការជំរុញសកលភាវូនីយកម្មនៃអនុសញ្ញា កម្ពុជា បានកំណត់គោលដៅប្រទេសមួយចំនួនរួចហើយ សម្រាប់ធ្វើការសម្របសម្រួលដែលប្រទេសទាំងនោះអាចនឹងផ្តល់សច្ចាប័ន/យល់ព្រមលើការចូលរួមអនុសញ្ញា ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ច ប្រជុំអនុសញ្ញានេះ។ 

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងនាមជាប្រធាន កម្ពុជា មានកាតព្វកិច្ចក្នុងការចលនាកៀរគរធន ធានពីបណ្តាប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពមីននៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ដែលកំពុងត្រូវការ និងប្រតិបត្តិការសកម្មភាពមីនរបស់ខ្លួន។ ជាមួយគ្នានោះ កម្ពុជា នឹងមានកាតព្វកិច្ចសំខាន់ចំនួនពីរបន្ថែមទៀតរួម មាន ទី១/.ដឹកនាំរាល់កិច្ចប្រជុំនានានៃអនុសញ្ញាដែលទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទី២/.ចូលរួមរាល់សន្និសីទសកលផ្សេងៗទៀតពាក់ព័ន្ធនឹងសកម្មភាពមីន។

 ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា កិច្ចប្រជុំកំពូលនៅខេត្តសៀមរាបនេះ សម្តេចធិបតី បានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានបង្កើតនូវគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងដឹកនាំដំណើការរៀបចំនៃកិច្ចប្រជុំកំពូល។ កិច្ចប្រជុំនេះ នឹងមានការចូលរួមពីរដ្ឋភាគីចំនួន ១៦៤ ប្រទេស រដ្ឋមិនទាន់ក្លាយជារដ្ឋភាគី អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីន ក្រោមអធិបតីភាពបើកដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាងនេះទៅទៀត កិច្ចប្រជុំកំពូលនេះ នឹងរៀបចំឱ្យមានការចេញសេចក្តីថ្លែការណ៍នយោបាយសៀមរាប-អង្គរ និងផែនការសកម្មភាពសៀមរាប-អង្គរ ៥ ឆ្នាំបន្តទៀត ដើម្បីឱ្យគ្រប់រដ្ឋភាគី និងភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្តន៍ក្នុងគោលដៅជំរុញឱ្យពិភពលោកមួយដែលគ្មានមីន។ ឆ្លៀតក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមអនុ ប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឱ្យរដ្ឋបាលខេត្ត សៀមរាប និងមន្ទីរ-អង្គភាពជុំវិញខេត្ត ផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤៕ ដោយ ៖ ភារម្យ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        73
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm