ប្រជាជនប៉ាឡេស្ទីន តវ៉ាចំពោះដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់តំបន់ West Bank

2024/02/08 09:45:05 pm        83

ប្រជាជនប៉ាឡេស្ទីនមួយក្រុម បានធ្វើបាតុកម្មនៅទីក្រុងរ៉ាម៉ាឡា(Ramallah) កាលពីថ្ងៃពុធ ប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ទៅកាន់តំបន់ West Bank ។

លោក Blinken បានជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន (PA) លោក ម៉ាមូត អាបាស់ (Mahmoud Abbas) នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃពុធ។ លោក ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីលោក អ៊ីសាក ហឺហ្សុក (Isaac Herzog) កាលពីពេលមុននេះ ដើម្បីពិភាក្សាអំពីបទឈប់បាញ់ក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ដែលបានស្នើឡើងដោយក្រុមហាម៉ាស ជាក្រុមឥស្លាមនិយមគ្រប់គ្រងតំបន់ហ្កាហ្សាដែលត្រូវបានបិទផ្លូវ។ ការផ្តល់ឲ្យរបស់ក្រុមហាម៉ាស ជាខ្លឹមសារដែលត្រូវបានរាយការណ៍ដំបូងដោយទីភ្នាក់ងារសារព័ត៌មាន Reuters គឺជាការឆ្លើយតបទៅនឹងសំណើពីពេលមុន ដែលធ្វើឡើងដោយប្រមុខចារកម្មរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយបានបញ្ជូនទៅកាន់ក្រុមហាម៉ាស កាលពីសប្តាហ៍មុន ដោយអ្នកសម្របសម្រួលមកពីប្រទេសកាតា និងអេហ្ស៊ីប។

ការវាយលុកតាមដែនអាកាស និងជើងគោក របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២៧.៥០០នាក់ បណ្តាលឲ្យប្រជាជនតំបន់ហ្កាហ្សាភាគច្រើននៃចំនួនប្រជាជន ២,៣ លាននាក់ភៀសខ្លួនចេញពីលំនៅឋាន និងបានស្ថិតនៅក្នុងតំបន់ហ៊ុមព័ទ្ធឆ្នេរ ដែលត្រូវបានរារាំង និងជួបមហន្តរាយមនុស្សធម៌ ជំរុញឱ្យមានការចោទប្រកាន់ពីប្រទេសអាហ្វ្រិកខាងត្បូងពីបទប្រល័យពូជសាសន៍ដែលត្រូវបានបដិសេធដោយអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ។ អ៊ីស្រាអែលនិយាយថា គោលដៅរបស់ខ្លួន គឺកម្ទេចក្រុមហាម៉ាស ដែលបានដឹកនាំការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ទៅលើទីក្រុងនានា និងមូលដ្ឋានយោធានៅភាគខាងត្បូងរបស់អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា បណ្តាលមនុស្ស ១.២០០នាក់ស្លាប់ និង ២៥៣ នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ។

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        58
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        94
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        415

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm