Kevin de Bruyne និង Eden Hazard អវត្តមាន​ពី​ការ​ហ្វឹកហាត់​របស់​ប៊ែ​ល​ហ្ស៊ិ​ក​ត្រៀម​ជួប​អ៊ីតាលី​

2021/07/02 07:21:30 pm        63

​បាល់ទាត់៖ ​ខ្សែបំរើ Manchester City, Kevin de Bruyne និង​ខ្សែបំរើ​ប្រយុទ្ធ Real Madrid, Eden Hazard មិនមាន​វត្តមានឡើយ​ក្នុងការ​ហ្វឹកហាត់​ ជាមួយ​ក្រុម​ជំរើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ត្រៀម​ជួប​អ៊ីតាលី​វគ្គ ៨ក្រុម​ចុងក្រោយ Euro ២០២០​។

​​កីឡាករ​ទាំងពីរ​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ ​អំឡុង​ការប្រកួត​ដែល​ប៊ែ​ល​ហ្ស៊ិ​ក​យកឈ្នះ​ព័រទុយ​ហ្កាល់ ១-០ វគ្គ ១៦ក្រុម​ចុងក្រោយ Euro ២០២០ ដោយសារ​របួស​ ហើយក៏​មិនដឹងថា​អាច​លេង​បាន​រឺ​អត់​នៅឡើយ ​ក្នុងជំនួប​ទល់នឹង​អ៊ីតាលី​នៅ​កីឡដ្ឋាន Allianz Arena ទីក្រុង​មូ​នី​ច​ប្រទេស​អាល្លឺម៉ង់​។ ​​កីឡាករ​ឆ្នើម​នៅ Premier League, Kevin de Bruyne មាន​បញ្ហា​កជើង​ ខណៈ Hazard ត្រូវបាន​ប្តូរ​ចេញ​ក្រោយ​កីឡាករ​របស់ Real Madrid មាន​អារម្មណ៍​មិន​ស្រួល​នៃ​បញ្ហា​ស​សៃ​ពួរ​របស់ខ្លួន​។

​​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​យ៉ាងណាក្តី នៅតែមាន​សង្ឃឹមថា ​កីឡាករ​ទាំងពីរ​នឹង​អាច​ចូល​លេង​បាន​ពេល​ជួប​ក្រុម​ខ្លាំង​អ៊ីតាលី​យប់​នេះ​។ ​​សូមបញ្ជាក់ថា​ ប៊ែ​ល​ហ្ស៊ិ​កបាន​ឡើង​មក​ដល់​វគ្គ ៨ក្រុម​ចុងក្រោយ​នេះ ​ក្រោយ​ឈ្នះ​ក្រុម​ការពារ​ជើងឯក​ព័រទុយហ្កាល់ ១-០ ដោយ​មួយ​គ្រាប់​របស់ Thorgan Hazard ខណៈ​អ៊ីតាលី​មក​ក្រោយ​ឈ្នះ​អូទ្រីស ២-១ ក្នុង​ម៉ោង​បន្ថែម ១៥នាទី​ពីរដង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        153
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm