អែលសាល់វ៉ាឌ័រចាប់ផ្តើមរាប់សន្លឹកឆ្នោតដោយដៃ បន្ទាប់ពីមានភាពមិនប្រក្រតីនៃការបោះឆ្នោត

2024/02/09 12:43:01 am        127

អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសអែលសាល់វ៉ាឌ័រ កាលពីថ្ងៃពុធ (ទី៧ ខែកុម្ភៈ) បាននិយាយថា ខ្លួននឹងចាប់ផ្តើមរាប់សន្លឹកឆ្នោតដោយដៃសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភានីតិបញ្ញត្តិរបស់ប្រទេស បន្ទាប់ពីមានការរាយការណ៍ថា ប្រព័ន្ធបញ្ជូនសន្លឹកឆ្នោត មានកំហុសឆ្គង។

ជ័យជម្នះរបស់ប្រធានាធិបតីលោក Nayib Bukele ជាមួយនឹងចំនួន ៨៣ភាគរយនៃសំឡេងភាគច្រើន ដែលត្រូវបានរាប់ មិនមានអ្វីត្រូវសង្ស័យនោះទេ ប៉ុន្តែចំណុចសំខាន់គឺការផ្ដោតលើអាសនៈសភាចំនួន៦០ របស់ប្រទេស។ សំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា នឹងផ្តល់ឲ្យលោក Bukele នូវអំណាចដែលមិនធ្លាប់មានពីមុនមក រួមទាំងអាចឲ្យគាត់ផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ប្រទេស និងបន្តកាត់បន្ថយសិទ្ធិរដ្ឋធម្មនុញ្ញ នៅក្នុងការបង្ក្រាបដ៏មានប្រជាប្រិយរបស់លើលើក្រុមអន្ធពាលរបស់ប្រទេស ដែលបាននាំឲ្យមានការរិះគន់ពីក្រុមសិទ្ធិមនុស្ស។

កាលពីថ្ងៃអាទិត្យ (ទី៤ ខែកុម្ភៈ) បន្ទាប់ពីការប្រកាសខ្លួនឯងថា ជាអ្នកទទួលបានជ័យជម្នះ លោកបាននិយាយថា គណបក្សគំនិតថ្មី (New Ideas) របស់លោកបានទទួលអាសនៈចំនួន៥៨ ក្នុងចំណោមអាសនៈចំនួន ៦០ នៅក្នុងសភា ទោះបីជាមានត្រឹមតែ ៥ភាគរយនៃសន្លឹកឆ្នោតសម្រាប់អាសនៈ ដែលត្រូវបានរាប់ក៏ដោយ។ ស្ថាប័នរៀបចំការបោះឆ្នោតនៅមិនទាន់ប្រកាសអ្នកឈ្នះជាផ្លូវការនៅឡើយទេ ក្នុងការបោះឆ្នោតនេះ។

សេចក្តីប្រកាសរបស់លោក Bukele គឺជាការផ្តោតសំខាន់នៃការត្រួតពិនិត្យ បន្ទាប់ពីមានការបរាជ័យជាប្រព័ន្ធជាមួយនឹងរបាយការណ៍ជាច្រើនអំពីភាពមិនប្រក្រតី កំហុសឆ្គង និងការដាច់ចរន្តអគ្គិសនី និងប្រព័ន្ធអ៊ីនធឺណិត។ លោកស្រី Dora Esmeralda Martinez ប្រធានអាជ្ញាធររៀបចំការបោះឆ្នោតបាននិយាយនៅលើកញ្ចក់ទូរទស្សន៍ជាតិ កាលពីថ្ងៃចន្ទ (ទី៥ ខែកុម្ភៈ) ថា៖ «ភាពរអាក់រអួលមួយចំនួនបានធ្វើឲ្យមានការពិបាកសម្រាប់ការរាប់ ដើម្បីឲ្យមានភាពរលូនដូចបានគ្រោងទុក»៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm