បាល់ទាត់៖ លោក Marco Silva ដែលជាអតីតអ្នកចាត់ការ Everton នៅពេលនេះបានក្លាយជាគ្រូបង្គោលក្លិប Fulham ដែលជាលើកដំបូងក្នុងអាជីពរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះ ក្នុងការដឹកនាំក្លិបនៅក្របខណ្ឌ League Championship។
បុរសវ័យ ៤៣ឆ្នាំរូបនេះបានចុះហត្ថលេខាដឹកនាំ Fulham ៣ឆ្នាំបន្តតំណែងពីលោក Scott Parker ដែលចាកចេញទៅដឹកនាំ Bournemouth។ ចំណែងអតីតខ្សែប្រយុទ្ធ Fulham លោក Luis Boa Morte ក៏បានវិលមកក្លិបវិញដែរក្នុងនាមជាជំនួយការគ្រូបង្វឹក។ លោក Marco Silva បានមកកាន់ទឹកដីអង់គ្លេសដំបូងគេដឹកនាំ Hull City នៅខែមករាឆ្នាំ២០១៧ បន្ទាប់ពីចំណាយពេលដឹកនាំ Sporting Lisbon និង Olympiakos។ លោក Marco Silva ក៏ធ្លាប់ដឹកនាំ Watford ផងដែរមុនពេលដែលចុងក្រោយបំផុតដឹកនាំ Everton ក្នុងរដូវកាលដំបូងបាននាំ Everton ឈរលេខ៨ តែក្រោយមកក៏ត្រូវបានបណ្តេញចេញនៅឆ្នាំ២០១៩ ក្រោយចាញ់ក្រុមគូសត្រូវរួមទីក្រុង Liverpool ធ្ងន់ករ ៥-២៕
អត្ថបទ៖នាង សុភាវុធ