Man City ក៏បាន ១០​លាន​ផោន​ដែរ​នៅ​ពេល Sancho ផ្ទេរ​មកកាន់ Man United ផ្លូវការ​

2021/07/02 09:29:52 pm        95

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​ស្លាប​របស់ Borussia Dortmund, Jadon Sancho នឹង​ក្លាយជា​កីឡាករ​ដំបូង​របស់​លោក Ole Gunnar Solskjaer ដែល​ផ្ទេរ​មកកាន់ Manchester United រដូវក្តៅ​នេះ​បន្ទាប់ពី​ការចរចា​ផ្ទេរ​បាន​ឈានដល់​កិច្ចព្រមព្រៀង​។

​​ជាមួយគ្នា​នោះ​ក្រុម​ក្បែរ​បង Manchester City ក៏​ទទួលបាន​ភាគលាភ​ពី​ការផ្ទេរ​តំលៃ ៧៣​លាន​ផោន​នេះដែរ​តាមរយៈ​កិច្ចសន្យា​ដំបូង​ដែល Sancho ចាក​ចេញពី Manchester City ទៅកាន់ Dortmund កាលពី​ឆ្នាំ២០១៧​។ ​Jadon Sancho បាន​ចាក​ចេញពី​ក្រុមយុវជន​ថ្នាល​របស់ Manchester City នៅ​ឆ្នាំ២០១៧ ដោយ​អម​ជាមួយនឹងកិច្ចសន្យា​ដែល​ម្ចាស់​ក្លិប​ដំបូង​ទទួលបាន ១៥% នៅពេល​ផ្ទេរ​ចេញពី Dortmund នាពេល​អនាគត​។ ​រំលឹកថា Manchester City បាន​នាំយក Sancho ពី Watford កាលពី​ឆ្នាំ​២០១៤ ក្នុង​វ័យ ១៤ឆ្នាំ​ក្នុង​តំលៃ ៦ម៉ឺន ៦ពាន់​ផោន​ប៉ុណ្ណោះ ហើយ Sancho ក៏បាន​ផ្ទេរ​ទៅ Dortmund នៅ​ឆ្នាំ២០១៧ ក្នុង​តំលៃ ៨លាន​ផោន​ដោយ​នៅពេលនោះ Watford ក៏​ទទួលបាន ៨០​ម៉ឺន​ផោន​ផង​ដែរ​។

​​សូម​បញ្ជាក់​ថា ​តំលៃ​នៃ​ការផ្ទេរ ៧៣​លាន​ផោន​នេះ​នឹង​ធ្វើឱ្យ Jadon Sancho ជា​កីឡាករ​អង់គ្លេស​ទី​ពីរ​ដែល​មាន​តំលៃ​ផ្ទេរ​ខ្ពស់បំផុត​បន្ទាប់ពី Harry Maguire ដែល​ផ្ទេរ​ពី Leicester City កាលពី​ឆ្នាំ២០១៩ ក្នុង​តំលៃ ៨០​លាន​ផោន​។ ​Jadon Sancho ស៊ុត​បញ្ចូល​ទី​បាន ៥០គ្រាប់ ៥៧គ្រាប់​បាល់​បញ្ជូន​ក្នុងការ​បង្ហាញខ្លួន ១៣៧ប្រកួត​ឱ្យ Borussia Dortmund និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី២ គ្រាប់​ឱ្យ Dortmund លើក​ពាន German Cup រដូវ​កាល​មុន​យកឈ្នះ Leipzig ៤-១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm