ក្រសួងការងារ បានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍ ២០២៤-២០២៨ អនុលោមតាមសូចនាករ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១

2024/02/09 06:53:28 pm        141

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធី​បិទ​សន្និបាត​បូក​សរុប​ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤បានលើកឡើងថាក្រសួងការងារ បានរៀបចំ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨​។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ផែនការយុទ្ធសាស្រ្តនេះគឺដោយបានអនុលោមតាមសូចនាករ យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១, ក្របខណ្ឌគោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ និងដើម្បីចូលរួមអនុវត្តឱ្យបាន​ជោគជ័យ​នូវ​គោលដៅ​ទាំងឡាយ​ដែល​បាន​ដាក់​ចេញ ក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល រាជ​រដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជា្កក់ថា ផែនការយុទ្ធសាស្ត្រត្រូវបានធ្វើអាទិភាពកម្ម យុទ្ធសាស្ត្រ​បច្ចេកទេស​ចំនួន ៥ និងយុទ្ធសាស្ត្រគាំទ្រទូទៅចំនួន ១ (៥បូក១) រួមមាន៖

យុទ្ធសាស្ត្រទី១ «ការរៀបចំ និងអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម» ដើម្បី​កាត់​បន្ថយ​បាន​ជា​អតិបរមានូវភាពមិនស៊ីសង្វាក់គ្នារវាងតួអង្គអ្នកស្វែងរកការងារ អ្នកផ្តល់ការងារ និងអ្នក​ផ្តល់​ការ​បណ្តុះបណ្តាល។

ឯកឧត្តមបានបន្ថែមថា ចំពោះយុទ្ធសាស្ត្រទី២ «ការធ្វើបរិវត្តកម្មប្រព័ន្ធ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចនិងសង្គមឌីជីថល និង​សេដ្ឋកិច្ចបៃតង។

រីឯ យុទ្ធសាស្ត្រទី៣ «ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និង​សុខដុមនីយកម្ម នៃ​ទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមការវិវត្តនៃពិភពការងារ»។

ក្នុងនោះយុទ្ធសាស្ត្រទី៤ «ការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព» ដើម្បីបង្កើនការការពារសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូ និង​ផល​ប្រយោជន៍​របស់​បងប្អូនពលករទេសន្តប្រវេសន៍កម្ពុជា ក៏ដូចជាជនបរទេស ដែលធ្វើការ​ដោយ​ស្រប​ច្បាប់​នៅកម្ពុជា។

ចំណែកយុទ្ធសាស្ត្រទី៥ «ការអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច» គ្រប់កម្មករនិយោជិត និងប្រជាពលរដ្ឋមានសុខមាលភាព និងសន្តិសុខ​សង្គម​ពេញ​លេញ​ទាំង​នៅ​ក្នុងអំឡុងពេលមានការងារ និងមុខរបរ រហូតដល់ពេលចូលនិវត្តន៍។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា យុទ្ធសាស្ត្រគាំទ្រទូទៅចំនួន១ គឺ «ការធ្វើទំនើបកម្មស្ថាប័ន និង​ការ​ផ្តល់​សេវា​សាធារណៈ និងសេវាគាំទ្រទូទៅតាមបច្ចេកវិទ្យាឌីជីថល» ដែលយុទ្ធសាស្រ្តនេះ​នឹង​ធ្វើ​ឱ្យ​ក្រសួង​កាន់តែពង្រឹងបាននូវសមត្ថភាព គុណភាព សេវាឆ្លើយតប និងសេវាទ្រទ្រង់​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ តម្លាភាព គណនេយ្យភាព ឈរលើប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធ​ទិន្នន័យ​ច្បាស់​លាស់។​ និងចុងក្រោយយុទ្ធសាស្ត្របច្ចេកទេសទាំង៥ និងយុទ្ធសាស្ត្រគាំទ្រូទូទៅ១ ចែក​ចេញ​ជា​កម្មវិធីអនុវត្ត ចំនួន ៣០ ចង្កោមសកម្មភាពអាទិភាពចំនួន ១៥០ និងសកម្មភាព​ការងារ​អាទិភាព​ចំនួន ៧៥០៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm