ពលរដ្ឋជាប់សែស្រឡាយចិនជាច្រើនទៅទិញជ្រូកខ្វៃ ដើម្បីសែនចូលឆ្នាំចិនថ្ងៃនេះ

2024/02/09 07:29:37 pm        162

ពលរដ្ឋជាប់សែស្រឡាយចិនរស់នៅរាជធានីភ្នំពេញជាច្រើន នៅថ្ងៃទី៩ ខែកុម្ភៈនេះ បាន​នាំគ្នា​ទិញជ្រូកខ្វៃ ទាខ្វៃ និងរណ្តាប់សែនផ្សេងៗ សម្រាប់សែនចូលឆ្នាំចិននៅថ្ងៃនេះ។

ពលរដ្ឋជាប់សែស្រឡាយចិន ដែលបានមកទិញរណ្ដាប់សែននៅផ្សារអូរឫស្សី បានប្រាប់ BTV ឱ្យ​ដឹង​ថា ពួកគេបាន ទិញ ជ្រូកខ្វៃ និងទាខ្វៃនេះ គឺដើម្បីយកទៅសែនទេវតាចូលឆ្នាំចិន និង​សែន​ដល់​សាច់​ញាតិ​ដែលបានចែកឋានទៅ។ ពលរដ្ឋអះអាង​ថា​ជាទំ​នៀម​ទម្លាប់​ពីដូន​តា​មក​ឱ្យ​តែ​ដល់​ពិធិ​បុណ្យចូលឆ្នាំចិន គឺតែងតែរៀបចំរណ្ដាប់សែនបែបនេះដើម្បីសូមសេចក្តីសុខ សេចក្តីចម្រើន និង​រកស៊ីកាក់កប់។

អាជីវករ បានឱ្យដឹងដែរថា នៅថ្ងៃសែនចូលឆ្នាំចិននេះ ការលក់ជ្រូកខ្វៃ និងទាខ្វៃ គឺលក់​ដាច់​ខ្លាំង​ប្រហាក់​ហែល​ទៅនឹងឆ្នាំមុន។ ចំណែកតម្លៃវិញក៏មិនឡើងថ្លៃផងដែរ។ ក្រុមអាជីវករ បានបង្ហាញ​ក្ដី​រីករាយ និងសប្បាយចិត្តនៅពេលដែលលក់ដាច់ច្រើនបែបនេះ។

សូមជម្រាបថា ឆ្នាំនេះពិធីបុណ្យចូលឆ្នាំចិន ប្រព្រឹត្តិទៅក្នុងរយៈពេល៣ថ្ងៃ ចាប់​ពីថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅមុនមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន អ្នកជាប់សែស្រឡាយចិន តែង​តែ​រៀបចំសែនជូនទេវតា និងសាច់ញាតិដែលបានចែកឋានទៅ។ ជាទម្លាប់ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន អ្នកជាប់សែស្រឡាយចិន និងប្រជាជនចិន តែងតែតុបតែងគ្រឿងលម្អស្អាត ជាពិ​សេស​ពណ៌​ក្រហម​នៅគេហដ្ឋានរបស់ពួកគេ ក្នុងបំណងឱ្យមានសំណាងល្អ សុភមង្គល ទ្រព្យសម្បត្តិ និង​អាយុវែង។ ក្រៅពីនេះ ក៏មានការចែកអាំងប៉ាវនាំសំណាងដល់សាច់ញាតិរបស់ពួកគេផងដែរ៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        47
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        122
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm