ក្រុមម៉ុងសាយរៀបចំពិធីប៉ាយលោកតាមុនចាប់ផ្ដើមការសម្ដែងជូនប្រជាពលរដ្ឋ

2024/02/09 07:50:12 pm        88

ក្រុមម៉ុងសាយជាច្រើនក្រុម នៅខេត្តកណ្ដាល នៅថ្ងៃសែនចូលឆ្នាំចិននេះ បានប្រមូលផ្ដុំគ្នា រៀបចំពិធីប៉ាយលោកតា នៅទីតាំង អ្នកតាធំ ក្រុងតាខ្មៅ។ ការរៀបចំពិធីប៉ាយលោកតានេះ គឺដើម្បីសុំសពរជ័យសិរីសួស្ដី ពីលោកតា សម្រាប់ការចេញទៅសម្ដែងនៅតាមគេហដ្ឋាន និងតាមហាងរបស់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់ប្រធានក្រុមម៉ុងសាយសមាគមខ្មែរ-ចិន ខេត្តកណ្ដាល។

លោក ឌុល គោ ប្រធានក្រុមម៉ុងសាយសមាគមខ្មែរ-ចិន ខេត្តកណ្ដាល លើកឡើងថា ចាប់ផ្ដើមពីម៉ោងប្រមាណ ៧ ព្រឹក នៅថ្ងៃទី ៩ ខែកុម្ភៈ ជាថ្ងៃសែនចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម ក្រុមម៉ុងសាយជាច្រើននៅខេត្តកណ្ដាល បានមកប្រមូលផ្ដុំគ្នា នៅទីតាំងអ្នកតាធំ ឬហៅថា អ្នកតា ប៉ាស៊ែ។ ការប្រមូលផ្ដុំរបស់ក្រុមម៉ុងសាយនៅថ្ងៃនេះ គឺដើម្បីធ្វើការប៉ាយសុំពរជ័យសិរីសួស្ដីពីលោកតា សម្រាប់ក្រុមម៉ុងសាយទាំងនោះ នាំយកទៅជូនប្រជាពលរដ្ឋនៅតាមផ្ទះ និងតាមហាងដែលអញ្ជើញក្រុមម៉ុងសាយទៅសម្ដែង។

លោកលើកឡើងថា ពិធីនេះជាពិធីចាំបាច់មួយសម្រាប់ម៉ុងសាយទាំងអស់ ជាពិធីដែលត្រូវប្រតិបត្តិជារៀងរាល់ឆ្នាំ មុននឹងក្រុមម៉ុងសាយទាំងអស់ ចេញទៅធ្វើការសម្ដែងនាំសេចក្ដីសុខជូនប្រជាពលរដ្ឋ។

លោកប្រធានសមាគមបន្តថា មុននឹងឈានចូលមកដល់ ការចេញសម្ដែងសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាមនេះក្រុមម៉ុងសាយនីមួយៗ ត្រូវធ្វើការហ្វឹកហាត់មុនក្នុងរយៈពេលប្រមាណ៣ខែ។ ការទាមទារហ្វឹកហាត់ច្រើន គឺដើម្បីភាពស្ទាត់ជំនាញ ដើម្បីចៀសពីគ្រោះថ្នាក់នានាពេលសម្ដែង។ ក្រៅពីហ្វឹកហាត់លោកលើកឡើងថា ក៏មានការរៀបចំពិធីសែនបើកភ្នែកម៉ុងសាយផងដែរ។ ពិធីសែនបើកភ្នែក គឺរៀបចំឡើងមុនថ្ងៃសែនចូលឆ្នាំចិនមកដល់។

សូមជម្រាបថា ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះ ជាថ្ងៃសែនចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម។ រីឯថ្ងៃបន្ទាប់ នៅថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១២ ជាថ្ងៃចូលឆ្នាំចិន។ ពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិននេះ ពុំមែនជាថ្ងៃឈប់សម្រាកនោះទេ យ៉ាងណាម៉ិញ សម្រាប់ប្រជាពលរដ្ឋខ្មែរកាត់ចិន ដែលប្រកបរបរអាជីវកម្ម តែងយកឱកាសថ្ងៃចូលឆ្នាំចិន ដើម្បីឈប់សម្រាក ធ្វើដំណើរកម្សាន្តផងដែរ៕ អត្ថបទ៖ គីម ហុក

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm