គណបក្សនយោបាយចូលរួមហែក្បួនឃោសនាបោះឆ្នោតនឹងគោរពតាមគោលការណ៍កំណត់របស់ គ.ជ.ប

2024/02/09 08:06:09 pm        233

គណបក្សនយោបាយដែលនឹងចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិក​ព្រឹទ្ធសភា នឹងរៀបចំការហែក្បួនឃោសនារកសំឡេងឆ្នោតរបស់ខ្លួន ដោយគោរព​តាម​គោលការណ៍​កំណត់​របស់ គ.ជ.ប។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងប្រាប់ BTV នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ស្របពេលដំណើរ​ការ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះគណបក្សប្រជាជនកម្ពុជា តាម​ប​ណ្តារាជធានី-ខេត្តបានរៀបចំរួចរាល់ និង​ត្រឹម​ត្រូវ​ទៅ​តា​មការ​កំណត់​ច្បាប់ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា រួមទាំងគោលការណ៍នីតិវិធី និងបទបញ្ជារបស់ គ.ជ.ប។

ឯកឧត្តមបន្តថា ថ្ងៃស្អែកនេះ គណបក្សប្រជាជនកម្ពុជានៅតាមរាជធានី-ខេត្តទាំងអស់​នឹង​ធ្វើ​ពិធី​បើក​យុទ្ធនាការឃោសនាបោះឆ្នោតទៅតាមទីតាំងនីមួយៗរបស់ខ្លួន។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានឱ្យដែរថា គណបក្សហ្វ៊ុនស៊ិនប៉ិច បាន​ធ្វើការជូនដំណឹង និងកំណត់​កាល​បរិច្ឆេទ​នៃការ​ហែក្បួន​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​អនុវត្ត​ទៅតាមការណែនាំរបស់ គ.ជ.ប ជាពិសេសកំឡុងហែក្បួនធ្វើ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​។

ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គ.ជ.ប បានកំណត់​ការ​ហែ​ក្បួន​ធំ​មានតែ២ដងប៉ុណ្ណោះ ដោយយុទ្ធនាការ​ឃោសនា​បោះឆ្នោ​ត​ជ្រើស​តាំង​សមាជិ​កព្រឹទ្ធ​សភា​ក្នុង​នីតិកាលទី៥នេះ ត្រូវបាន គ.ជ.ប កែសម្រួលហើយកំណត់ថា ទោះបីការឃោសនា​របស់​គណបក្ស​នយោបាយដោយមធ្យោបាយថ្មើរជើង និងមានមនុស្សចាប់ពី​២០​នាក់​ឡើង​រាប់​ក៏​បញ្ជូល​ថា​ជា​ការ​ហែក្បួនធំម្តងដូចគ្នា។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែ​កុម្ភៈ ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតសរុបចំនួន ១១,៧៤៧ នាក់ ក្នុង​នោះ​អ្នក​តំណាង​រាស្ត្រ​ក្នុង​តំណែងមានចំនួន ១២៥ នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១,៦២២នាក់ ខណៈគណបក្សនយោបាយចំនួន៤ដែលចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕ អត្ថបទ៖ សេក ឧត្តម 


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm